អ្នកគួរតែសួរខ្លួនឯង៥សំនួរនេះសិន មុននឹងអ្នកសម្រេចចិត្តទទួលយកការងារណាមួយ កុំឲ្យស្តោយក្រោយ
ការស្វែងរកការងារធ្វើពិតជាមិនមានភាពងាយស្រួលនោះទេជាពិសេសបើសិនវាជាលើកដំបូងរបស់អ្នក ព្រោះថាទីផ្សារការងារពិតជាមានស្មុគស្មាញណាស់។ យ៉ាងណាមិញ វាក៏ជារឿងពិបាកមួយក្នុងការសម្រេចចិត្តថាអ្នកគួរទទួលឬមិនទទួលសម្រាប់ការងារដែលគេផ្ដល់ឲ្យនោះ ព្រោះថាការងារមួយចំនួនពិតជាមិនសមជាអ្នកឡើយ ឬ វានឹងផ្តល់ផលវិបាកទៅថ្ងៃក្រោយច្រើនក៏មាន។ ដើម្បីដឹងថាការងារមួយនោះសាកសមសម្រាប់អ្នកឬមួយក៏អត់ អ្នកគួរតែគិតអំពីសំនួរខ្លះៗខាងក្រោម៖
១) តើការងារនេះអាចផ្ដល់ឱកាសឲ្យអ្នកបានរៀនសូត្រពីអ្វីដែរឬទេ?៖ អ្នកគួរតែគិតអំពីទំនួលខុសត្រូវដែលអ្នកមាននៅក្នុងក្រុមហ៊ុនមួយនោះ ថាតើអ្នកនឹងអាចត្រូវបានគេផ្ដល់ឱកាសឲ្យចូលរួមក្នុងសិក្ខាសាលា ឬសន្និសីទដើម្បីរៀនពីអ្វីថ្មីដែរឬទេមិនថាទាក់ទងឬមិនទាក់ទងនឹងជំនាញនោះឡើយ?
២) តើការងារនោះមានអត្ថប្រយោជន៍អ្វីពិសេសដែរឬទេ?៖ ក្រៅពីប្រាក់បៀវត្ស ការឈប់សម្រាក និងលុយដំណាច់ឆ្នាំ អ្នកគួរតែគិតថាអ្វីទៅដែលជាចំណុចពិសេសរបស់ការងារ ឬរបស់ក្រុមហ៊ុននោះដែលអ្នកមិនអាចទៅរកនៅទីណាផ្សេងបាន។
៣) តើការងារនោះមានអ្វីដែលធ្វើឲ្យចាប់អារម្មណ៍ឬពេញចិត្តដែរឬទេ?៖ ចំណុចនេះគឺពិតជាសំខាន់ណាស់ព្រោះថាបើសិនជាអ្នកធ្វើការងារដែលខ្លួនឯងមិនពេញចិត្ត មិនយូរមិនឆាប់ទេ អ្នកនឹងលាឈប់ពីការងារនោះជាមិនខានទេ។
៤) តើការងារនេះនឹងជួយអ្នកសម្រាប់បំពេញគោលដៅបន្ទាប់សម្រាប់ខ្លួនដែរឬទេ?៖ ពេលខ្លះអ្នកមិនមែនធ្វើការងារដែលអ្នកកំពុងធ្វើអស់មួយជីវិតនោះទេ ព្រោះថាវាអាចត្រឹមតែជាជំហានសម្រាប់អ្នកក្នុងការឈានទៅគោលដៅបន្ទាប់របស់អ្នកតែប៉ុណ្ណោះ។
៥) តើបរិបទនៅក្នុងក្រុមហ៊ុនមានសភាពយ៉ាងណាដែរ?៖ អ្នកគួរតែព្យាយាមស៊ើប ឬសង្កេតមើលថាតើបុគ្គលិកព្រមទាំងថ្នាក់លើនៅក្នុងក្រុមហ៊ុននោះជាមនុស្សយ៉ាងណាដែរ ហើយអ្នកពេញចិត្តបរិបទបែបនោះដែរឬទេ៕
ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី
ប្រភព៖ www.businessnewsdaily.com