អ្វីដែលអ្នកកំពុងចង់ដឹងពីលក្ខណសម្បត្តិ iPad Pro អេក្រង់ ៩,៧អ៊ីញដែលនឹងចេញថ្ងៃទី២១ មីនាខាងមុខ
iPad ស៊េរីថ្មីរបស់ Apple ដែលនឹងមានឈ្មោះ iPad Pro អេក្រង់ទំហំ ៩,៧អ៊ីញ ត្រូវគេរាយការណ៍ថា នឹងត្រូវវែកមុខនៅថ្ងៃទី២១ មីនានេះ ដំណាលគ្នានឹង iPhone SE។ iPad Pro ត្រូវគេរំពឹងថា នឹងជាថេប្លេតស៊េរីថ្មី ជំនួសឱ្យ iPad Air ហើយនឹងមានលក្ខណៈសម្បត្តិមួយចំនួនដូចនៅលើ iPad Pro អេក្រង់ ១២,៩អ៊ីញដែលចេញកាលពីឆ្នាំមុន។