សញ្ញា៥យ៉ាងដែលបញ្ជាក់ច្បាស់ថា អ្នកកំពុងដើរឆ្ពោះទៅរកវិបត្តិហិរញ្ញវត្ថុ
បញ្ហាហិរញ្ញវត្ថុគឺ ជាបញ្ហាធំសម្រាប់មនុស្សគ្រប់គ្នា។ នៅពេលដំបូង អ្នកអាចចាប់ផ្ដើមការខ្ចីប្រាក់ដើម្បីទិញ ឬ ការប្រើប្រាស់កាតឥណទានរបស់អ្នកជាញឹកញាប់ទៀតផង ប៉ុន្តែក្រោយមកវាបានធ្វើឲ្យអ្នកប្រឈមមុខនឹងបំណុលលុយយ៉ាងច្រើន។ ខាងក្រោមនេះជាសញ្ញាមួយចំនួនដែលបង្ហាញថាអ្នក កំពុងឆ្ពោះទៅរកវិបត្តិហិរញ្ញវត្ថុ៖
១) អ្នកខ្ចីប្រាក់ពីមិត្តភក្តិនិងសាច់ញាតិជាញឹកញាប់៖ មនុស្សជាច្រើន ជួបប្រទះបញ្ហាហិរញ្ញវត្ថុនៅពេលខ្លះ ប៉ុន្តែប្រសិនបើអ្នកមើលឃើញថាខ្លួនអ្នកសួរមិត្តភ័ក្ដិ និងក្រុមគ្រួសាររបស់អ្នកសម្រាប់ ប្រាក់កម្ចីរហូត ហើយមានបញ្ហាសងប្រាក់ឱ្យពួកគេវិញនោះ នេះជាសញ្ញាមួយដែលប្រាប់ថាអ្នកមានបញ្ហាហិរញ្ញវត្ថុដែលគួរកែតម្រូវស។ លើសពីនេះទៅទៀត ការខ្ចីលុយពីមនុស្សជាទីស្រឡាញ់ និងការសងលុយយឺតពេល ឬមិនប្រគល់ប្រាក់ឱ្យវិញ អាចនាំឱ្យមានសំពាធ កាន់តែច្រើន នៅក្នុងជីវិតផ្ទាល់ខ្លួនរបស់អ្នក។
២) អ្នកប្រមូលវិក័យប័ត្រទារលុយពីអ្នក៖ ការមិនអើពើនឹងវិក័យប័ត្ររបស់អ្នក មិនអាចដោះស្រាយបញ្ហាបាននោះទេ។ អ្នកអាចមានអារម្មណ៍ធូរស្រាលនៅពេលដែលអ្នកបោះវិក័យប័ត្ររបស់អ្នកទៅក្នុងគំនរសំរាម។ ប៉ុន្តែនេះមិនមែនជាវិធីដោះស្រាយបញ្ហានោះទេព្រោះ មិនយូរប៉ុន្មាន ម្ចាស់បំណុលរបស់អ្នកអាចមកស្វែងរកអ្នកវិញ។
៣) អ្នកពឹងផ្អែកយ៉ាងខ្លាំងទៅលើ ការផ្ដល់ឥណទាន៖ ប្រសិនបើអ្នកឈានដល់ ការប្រើកាតឥណទានរបស់អ្នក នេះគឺជាការបង្ហាញថាអ្នកចំណាយ ច្រើនជាងអ្នកទទួលបាន ។ ការពឹងផ្អែកយ៉ាងខ្លាំងទៅលើឥណទាន ពីមួយខែទៅមួយខែដែល អាចបង្កឱ្យបំណុលរបស់អ្នកឡើងលឿនដែលនាំឱ្យមានសំពាធហិរញ្ញវត្ថុកាន់តែច្រើន។
៤) អ្នកកំពុងរស់នៅបែប«រកបានប៉ុន្មានចាយប៉ុណ្ណឹង»៖ ប្រសិនបើអ្នកកំពុងប្រឈមបញ្ហា ដែលរកប្រាកបានមកមិនចេះសល់នោះ វាមានន័យច្បាស់ថា អ្នកកំពុងតែដើរឆ្ពោះទៅកាន់វិបត្តិហិរញ្ញវត្ថុហើយ។
៥) ការកុហកពីសាច់ប្រាក់របស់អ្នក៖ ប្រសិនបើអ្នកបានបាត់បង់ការគ្រប់គ្រង នៃការចំណាយ របស់អ្នកហើយអ្នកកំពុងនឹងខិតខំយ៉ាងខ្លាំងដើម្បីលាក់អំពីបញ្ហា នេះអាចអោយអ្នកប្រឈមមុខ ចំពោះបញ្ហាហិរញ្ញវត្ថុធ្ងន់ធ្ងរ៕
ដោយ៖ អ៊ឺង មួយយូ