កម្រងគំនិតសំខាន់ៗនិយាយអំពីចំណុចពិសេសរបស់«ស្ត្រី» ដែលអ្នកគួរយល់ដឹង
១) «ស្ត្រីមិនអាចជោគជ័យដូចបុរស ក៏ព្រោះតែពួកគេគ្មានប្រពន្ធដែលចាំផ្ដល់យោបល់ដូចបុរស»។ ---ដោយ Dick Van Dyke
២) «ស្ត្រីមិនដឹងថា ខ្លួនមានអំណាចប៉ុណ្ណានោះទេ»។---ដោយ Judith Light
៣) «ស្ត្រីណាដែលយល់ អំពីបញ្ហាក្នុងការគ្រប់គ្រងការងារផ្ទះ មានន័យថា ពួកគេជិតយល់កាន់តែច្បាស់អំពីបញ្ហានៃការដឹកនាំប្រទេសហើយ»។ ---ដោយ Margaret Thatcher
៤) «មនុស្សជាច្រើនមិនហ៊ាននិយាយ អ្វីដែលពួកគេចង់បាន។ ដូច្នេះហើយបានជាពួកគេមិនទទួលអ្វីដែលខ្លួនចង់បាន»។ ---ដោយ Madonna
៥) «ភាពក្លាហានប្រៀបដូចជាសាច់ដុំអ៊ីចឹង។ យើងអាចពង្រឹងវាបាន លុះត្រាតែយើងប្រើវាជាប្រចាំ»។ ---ដោយRuth Gordon
៦) «ស្ត្រីជាស្ថាបត្យករសង្គមដ៏ពិតប្រាកដ»៕ ---ដោយ Cher