២០១៦ អាចជាឆ្នាំ Apple បើកសករាជ iPhone Pro មិនមែន 7 Plus តែជា 7 Pro ជំនួសវិញ និងមានកាមេរ៉ាដល់ទៅពីរ
ខណៈមានរបាយការណ៍ថា Apple ជិតនឹងសម្ពោធ iPhone អេក្រង់ ៤អ៊ីញថ្មីដែលជា iPhone 5SE ឬ iPhone SE នោះ ចំណែកពេលនេះ ទើបលេចចេញព័ត៌មានថ្មីជុំវិញទូរស័ព្ទ iPhone 7 Pro ទៅវិញ។ ជាការពិត iPhone 7 នឹងបង្ហាញខ្លួននៅចុងឆ្នាំ២០១៦ នេះ អមដោយ iPhone 7 មួយម៉ូដែលទៀតដែលមានអេក្រង់ធំជាង។ នេះបើតាមទម្លាប់របស់ Apple សម្ពោធស្មាតហ្វូនថ្មីម្ដងពីរ។ យ៉ាងណា iPhone អេក្រង់ធំដែលជាជំនាន់ Plus ជាក់ស្ដែងគេរំពឹងនឹងមាន iPhone 7 Plus នេះ បែរជាត្រូវរបាយការណ៍ថ្មីចុងក្រោយនេះ ឱ្យដឹងថា អាចនឹងត្រូវគេប្រើឈ្មោះ Pro ជំនួសទៅវិញ។