គន្លឹះផ្ដល់សុវត្ថិភាពខ្ពស់សម្រាប់ទូរស័ព្ទ iPhone 6s/6s Plus ដែលអ្នកគួរស្វែងយល់ដើម្បីជាប្រយោជន៍
ប្រព័ន្ធប្រតិបត្តិការ iOS ទទួលបានការពេញនិយមប្រើច្រើន ដោយសារវាត្រូវបានបញ្ចូលរួចជាស្រេចនៅលើផលិតផលលក់ដាច់របស់ Apple ទាំងនៅលើ iPhone, iPad និង iPod។ ក្នុងនោះ iPhone 6s/6s Plus ដែលបំពាក់ដោយ iOS 9 ក៏ទទួលបានការចាប់អារម្មណ៍ពីអ្នកប្រើច្រើនណាស់ដែរ។
ខណៈ Android ជាគោលដៅធំជាង ក្នុងការដែលអ្នកសរសេរមេរោគសម្រាប់វាយប្រហារលើឧបករណ៍ចល័ត (mobile malware) នោះ ចំណែក iPhone 6s/6s Plus ក៏គួរឱ្យមានការយកចិត្តទុកដាក់លើបញ្ហាសុវត្ថិភាពផងដែរ។ មេរោគជាមួយផ្នែកក្នុងការលុកលុយ វាយប្រហារឯកសាររបស់អ្នកទៅហើយ ចំណែកការប្រើប្រាស់ដោយមានការធ្វេសប្រហែសក៏ជាកំហុសមួយផងដែរ។ បើមិនប្រយ័ត្នឯកសារ ឬរឿងរ៉ាវពាក់ព័ន្ធខ្លួនអ្នក អាចនឹងបែកខ្ចរខ្ចាយចេញពី iPhone សំណព្វចិត្តអ្នកបាន។
ដូច្នេះទំព័រនេះ យើងនឹងនាំលោកអ្នក មកស្វែងយល់គន្លឹះផ្ដល់សុវត្ថិភាពសម្រាប់ iPhone 6s/6s Plus ដើម្បីបន្ថយហានិភ័យបញ្ហាសុវត្ថិភាពលើកំពូលស្មាតហ្វូននេះបានមួយផ្នែក។
-កំណត់ប្រើ Touch ID ជាមួយ Passcode ខ្លាំងពោលគឺមានលក្ខណៈស្មុគស្មាញពិបាកឱ្យគេបំបែក ឬស្មានត្រូវ