មិននឹកស្មានទូរស័ព្ទ Meizu Pro 5 នេះភ្ជាប់លក្ខណៈសម្បត្តិល្អស្ទើរគ្រប់ដប់ ហ៊ានប្រៀបជាមួយ iPhone 6S តែទាស់ ១ចំណុចប៉ុណ្ណោះ តើជាអ្វី?
ទូរស័ព្ទចិនបន្តចេញច្រើនស៊េរី វាយលុកទីផ្សារស្មាតហ្វូនខ្លាំងនៅប៉ុន្មានឆ្នាំចុងក្រោយ។ រូបមន្តសំខាន់មួយដែលធ្វើឲ្យស្មាតហ្វូនចិនមានការគាំទ្រច្រើនមិនចាញ់ស្មាតហ្វូនអាមេរិក និងកូរ៉េនោះ គឺ ដោយសារវាត្រូវបានផលិតមានលក្ខណៈ សម្បត្តិខ្ពស់ និងល្មមប្រើ អមដោយតម្លៃសមរម្យ និងតម្លៃថោកៗ។ ងាកមកមើលស្មាតហ្វូនរបស់ក្រុមហ៊ុនចិន Meizu ម៉ូដេល Pro 5 នេះ គឺត្រូវបានឌីហ្សាញស្អាតទាន់សម័យ មិនចាញ់បណ្ដាស្មាតហ្វូនល្បីៗលើទីផ្សារបច្ចុប្បន្ននោះឡើយ ពិសេសវាមានរចនាបថស្រដៀង iPhone ដែរ។
Meizu Pro 5 គឺជាស្មាតហ្វូនកំពូលដែលត្រូវបានបំពាក់មុខងារពិសេសៗ ប៉ុន្តែ Flyme OS ដែលបង្កើតដោយក្រុមហ៊ុន Meizu ផ្ទាល់ ហាក់នៅមានភាពទន់ខ្សោយនៅឡើយ។
បើនិយាយពីចំណុចខ្សោយរបស់ Meizu Pro 5 វិញគឺវាដំណើរការដោយប្រព័ន្ធសូហ្វ៊ែរ Flyme OS ដែលមិនសូវជាមានលក្ខណៈទាក់ទាញ ដូចប្រព័ន្ធប្រតិបត្តិការ iOS 9 របស់ Apple ទេ។ សូហ្វ៊ែរនៅលើ Pro 5 គឺដោយមានការច្របាច់បញ្ចូលផ្អែកតាមប្រព័ន្ធរបស់ Google។
