រឿង​៤​យ៉ាង​ដែល​អ្នក​គួរ​តែ​ចងចាំ​ ​ដើម្បី​ធ្វើឲ្យ​ជីវិត​អាពាហ៍ពិពាហ៍​របស់​អ្នក​មាន​ភាព​រុងរឿង​



អាពាហ៍ពិពាហ៍​ជោគជ័យ​មិន​មែន​ត្រឹម​តែ​កសាង​ដោយ​ក្ដី​ស្រលាញ់​នោះ​ទេ តែ​ការ​ការ​លះបង់​ ការ​លើក​ទឹកចិត្ត ការ​អាណិត​ និង​ការ​ទុកចិត្ត​ផង​ដែរ។ ដើម្បី​ធ្វើឲ្យ​ជីវិត​អាពាហ៍ពិពាហ៍​មាន​ភាព​ស្ថិតស្ថេរ​បាន​យូរ​អ្នក​គួរ​តែ​ចងចាំ​ចំណុច​ទាំង​៤យ៉ាង​ខាង​ក្រោម​នេះ៖ ១) ​ចេះ​ទទួល​កំហុស៖ទោះ​បី​អ្នក​ខុស​តិច​ឬ​ខុស​ច្រើន​ក្ដី អ្នក​គួរ​តែ​ចេះ​ទទួល​ស្គាល់​ថា​ខ្លួន​ឯង​ក៏​មាន​ចំណែក​ខុស​ដែរ។ ហេតុអ្វី? ព្រោះ​ថា​ជីវិត​គូ​ស្នេហ៍​​មិន​មែន​ជា​ការ​ប្រកួត​ប្រជែង​យក​ចាញ់​ឈ្នះ​នោះ​ទេ​ តែ​អ្វី​ដែល​អ្នក​ត្រូវ​ដឹង​នោះ​គឺ​ថា​អ្នក​ត្រូវ​តែ​ឲ្យ​តម្លៃ​និង​ចេះ​យល់​ពី​អារម្មណ៍​ដៃ​គូ​របស់​អ្នក។ ២) ត្រូវ​តែ​ទទួល​ស្គាល់​ថា​ជីវិត​គូ​ស្នេហ៍​ ​មិន​មែន​សុទ្ធ​តែ​ឥត​ខ្ចោះ​ទាំង​អស់​នោះ​ទេ៖ ​អ្នក​ត្រូវ​តែ​ចងចាំ​ថា​ជីវិត​អាពាហ៍ពិពាហ៍​ដែល​អ្នក​ស្រមៃ​និង​ភាព​ជាក់ស្ដែង​មិន​អាច​ដូចគ្នា​ទាំង​ស្រុង​នោះ​ទេ។ យ៉ាង​ណា​មិញ​ អ្នក​គួរ​តែ​ចេះ​យល់​ពី​គ្នា​ទៅ​វិញ​ទៅ​មក​។ ៣) ​ហាម​មាន​អ្នក​ទីបី៖ នេះ​ជា​បញ្ហា​មួយ​ដែល​ភរិយា​ជាច្រើន​មាន​ការ​ព្រួយ​បារម្ភ​ខ្លាច​ថា​ស្វាមី​មាន​អ្នក​ទី​៣​នៅ​ខាង​ក្រៅ។ ដូចនេះ​មុន​នឹង​អ្នក​សម្រេច​ចិត្ត​រៀបការ​ អ្នក​គួរ​គិត​គូរ​ឲ្យ​បាន​ម៉ត់ចត់​​ថា​អ្នក​ពិត​ជា​ស្រលាញ់​ដៃគូ​របស់​អ្នក​ពិត​ប្រាកដ​ដែរ​ឬ​អត់ ហើយ​អ្នក​នឹង​មាន​ភាព​ទទួល​ខុសត្រូវ​គ្រប់គ្រាន់​​​ដែរ​ឬ​មួយ​ក៏​អត់​ទេ។ ៤)​កុំ​ប្រើ​អំពើ​ហិង្សា៖ ​ការ​ប្រើ​អំពើ​ហិង្សា​មិន​អាច​ដោះស្រាយ​អ្វី​បាន​ឡើយ​ ហើយ​វា​រឹតតែ​ធ្វើឲ្យ​យើង​ខាតបង់​ទៅ​វិញ​នោះ​ទេ។ យ៉ាង​ណា​មិញ​ បើ​សិន​ជា​អ្នក​មាន​បញ្ហា​ជាមួយ​ដៃគូ​របស់​អ្នក​ អ្នក​គួរ​តែ​សម្រួល​អារម្មណ៍​ឲ្យ​បាន​ល្អ​និង​និយាយ​គ្នា​ដោយ​បើក​ទូលាយ។ ប្រែ​សម្រួល៖ តូច ម៉ាយ៉ារស្មី ប្រភព៖ www.cheatsheet.com

X
5s