រឿង ៤យ៉ាងដែលអាចសម្លាប់អាជីវកម្មថ្មីថ្មោងរបស់អ្នកដោយមិនដឹងខ្លួន
អ្នកត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះកិច្ចការណាដែលអាចជា ឧបសគ្គដល់អាជីវកម្មថ្មីរបស់អ្នក។ ខាងក្រោមនេះជាវិធី៤យ៉ាងដែលអាចសម្លាប់អាជីវកម្មរបស់អ្នកបាន៖
១) កុំឆាប់ខ្ចីលុយលឿនពេក៖
អ្នកត្រូវតែប្រាកដថាអ្នកត្រូវការខ្ចីលុយពីធនាគារណាដែលនឹងអាចអោយលុយអ្នកខ្ចី។ ហើយប្រសិនបើធនាគារអាចនឹងផ្ដល់ប្រាក់កម្ចីដល់អ្នក អ្នកគួរសន្មតថាអ្នកអាចមានសមត្ថភាពសងវិញបាន។ដូចនេះពេលខ្លះអ្នកត្រូវគិតថាអ្នកនឹងមិនអាចចាយលុយនោះខ្ជះខ្ជាយទេ៕
២) ឆាប់ជួលបុគ្គលិកមកធ្វើការច្រើនពេក៖
អាជីវកម្មថ្មីៗគួរតែកុំស្វែងរកបុគ្គលិកច្រើនពេកអីពីព្រោះវាអាចធ្វើអោយការចំណាយមានលក្ខណៈកើនឡើងច្រើន ជាងចំណូលក៏ថាបាន។
៣) ផ្ដោតអារម្មណ៍ទៅលើការធ្វើគម្រោងអាជីវកម្មហួសហេតុពេក៖
អ្នកទាមទារការប្រុងប្រយ័ត្នខ្ពស់ណាស់ក្នុងការចាត់ចែងគម្រោងការងារពីព្រោះការធ្វើអាជីវកម្មសំខាន់លើការធ្វើគម្រោងនេះឯង។ តែអ្នកក៏មិនត្រូវផ្ដោតសំខាន់ទៅលើគម្រោងទាំងនោះហួសហេតុពេកដែរ រហូតមកដល់មិនហ៊ានសម្រេចចិត្តបត់បែននៅក្នុងស្ថានភាពមួយចំនួន នោះអ្នកនឹងមិនអាចសម្រេចលទ្ធផលតាមស្ថានការណ៍ជាក់ស្ដែង។
៤) ស្វែងរកក្រុមអ្នកគ្រប់គ្រង៖
វាជារឿងមួយដ៏ល្អប្រសិនបើអ្នកចេះរៀបចំ អ្នកគ្រប់គ្រងទៅតាមផ្នែករបស់វា ឱ្យបានជាក់លាក់។ ប៉ុន្តែវា ក៏ជាបញ្ហាមួយផងដែរ ព្រោះវាទាមទារការចំណាយទុនជាច្រើនទៅលើបុគ្គលិកផ្នែកគ្រប់គ្រង ព្រោះពួកគេត្រូវការបុគ្គលិកច្រើនណាស់៕
ដោយ៖ ព្រំ សុវណ្ណកណ្ណិកា