សម្ដីដកស្រង់ចំនួន ៧ឃ្លា របស់លោកស្រី Sharon Salzberg ដែលជាអ្នកនិពន្ធនិងជាគ្រូបង្រៀនការប្រតិបត្តិសមាធិបែបព្រះពុទ្ធសាសនាមួយរូប
ថ្ងៃនេះយើងបានចងក្រងនូវសម្ដីដកស្រង់ចំនួន៧ឃ្លារបស់លោកស្រី Sharon Salzberg ដែលជាអ្នកនិពន្ធសៀវភៅដែលស្ថិតក្នុងចំណោមសៀវភៅដែលលក់ដាច់ជាងគេបំផុតរបស់ New York Times និងជាគ្រូបង្រៀនការប្រតិបត្តិសមាធិបែបព្រះពុទ្ធសាសនាមួយរូប:
១) «យើងចំណាយពេលជីវិតរបស់យើងដើម្បីស្វែងរកអ្វីដែលយើងគិតថាយើងមិនមាន អ្វីដែលនឹងធ្វើឲ្យយើងរីករាយ។ ប៉ុន្តែសោសម្រាប់ចាក់ទៅរកសេចក្ដីសុខដែលជ្រៅបំផុតស្ថិតនៅលើការផ្លាស់ប្ដូរចក្ខុរបស់យើងទៅលើទីណាដែលត្រូវស្វែងរកវា។»
២) «អ្វីដែលកើតឡើងមកមិនសំខាន់ដូចទៅនឹងរបៀបដែលអ្នកផ្សារភ្ជាប់ទំនាក់ទំនងទៅនឹងអ្វីដែលកើតឡើងមកនោះឡើយ។»
៣) «ស្វែងរកចន្លោះរវាងព្រឹត្តិការណ៍ដែលអុចអាលឡើងនិងការប្រតិកម្មឆ្លើយតបតាមទម្លាប់តាមធម្មតារបស់យើង ហើយប្រើប្រាស់ការផ្អាកមួយភ្លែតសិននោះដើម្បីប្រមូលផ្ដុំខ្លួនឯងនិងបង្វែរការឆ្លើយតបរបស់យើង។»
៤) «សូម្បីតែស្ថិតនៅក្នុងកណ្ដាលការវិនាសហិនហោចក៏ដោយ អ្វីម្យ៉ាងនៅខាងក្នុងយើងតែងតែចង្អុលផ្លូវទៅកាន់សេរីភាពជានិច្ច។»
៥) «ការបែកអារម្មណ៍ខ្ជះខ្ជាយថាមពលរបស់យើង ការផ្ចង់សតិស្ដារវាឡើងវិញ។»
៦) «នៅពេលអ្នកបើកចំហទូលាយ ពិភពលោកគឺជាទីកន្លែងដ៏ល្អមួយ។»
៧) «យើងប្រើប្រាស់ការសមាធិដើម្បីសង្កេតមើលពីរបៀបដែលយើងជាប់ជំពាក់ទៅនឹងបទពិសោធន៍ដែលគួរជាទីរីករាយហើយច្រានចោលបទពិសោធន៍ដែលមិនគួរជាទីរីករាយ។»
ដោយ៖ ស្រីពៅ
អត្ថបទទាក់ទង៖ គតិចំនួន១០ឃ្លា ដែលអ្នកគួរសញ្ជឹងគិតនិងចោទសួរខ្លួនឯង