ទស្សនចំនួន ៧ឃ្លា ដែលអ្នកគួររិះគិតដើម្បីស្វែងយល់ពីខ្លឹមសារស៊ីជម្រៅរបស់វា
ខាងក្រោមនេះគឺជាទស្សនចំនួន៨ឃ្លា ដែលអ្នកគួររិះគិតដើម្បីស្វែងយល់ពីខ្លឹមសារស៊ីជម្រៅរបស់វា:
១) «កុំចង់ឲ្យអ្វីៗបើករនាំងបាំងមុខរបស់ពួកវា។ ចូរបើករនាំងបាំងមុខរបស់ខ្លួនឯង ហើយអ្វីៗនឹងត្រូវបានបើកបង្ហាញឡើង។» Mikhail Naimy
២) «ចូរប្រុងប្រយ័ត្នថាអ្នកមិនទុកដាក់ជីវិតដ៏មានតម្លៃរបស់អ្នកថោកពេករហូតស្មើនឹងមាសនោះឡើយ។» Mikhail Naimy
៣) «តើខ្ញុំគឺជានរណា ? តើខ្ញុំចូលមកកាន់លោកនេះតាមរបៀបណា ? ហេតុអ្វីបានជាខ្ញុំមិនត្រូវបានពិភាក្សាជាមួយ ?» Soren Kierkegaard
៤) «អ្វីដែលមនុស្សកំសាកភ័យខ្លាចបំផុតគឺជាការសម្រេចចិត្ត។» Soren Kierkegaard
៥) «មនុស្សភាគច្រើនបានដេញតាមភាពសប្បាយរីករាយជាមួយនឹងការបន្ទាន់ស្ទើរតែដកខ្យល់មិនទាន់រហូតទាល់តែពួកគេបានទៅហួសរំលងវា។» Soren Kierkegaard
៦) «គំនិតអាចដឹកនាំពិភពលោកឬក៏បោះវាចូលទៅក្នុងភាពច្របូកច្របល់។» Auguste Comte
៧) «អាចសម្លឹងថយក្រោយមើលជីវិតរបស់ខ្លួនទាំងរីករាយ គឺជាការដែលបានរស់នៅពីរដង។» Khalil Gibran
ដោយ៖ ស្រីពៅ
អត្ថបទទាក់ទង៖ ប្រយោគចំនួន១០ឃ្លារបស់ Virginia Woolf ដែលជាកវីនិពន្ធអង់គ្លេសដ៏ល្បីល្បាញមួយរូបនៃសតវត្សទី២០