សម្ដីដកស្រង់ដ៏មានខ្លឹមសារចំនួន ៧ឃ្លា របស់វិចិត្រករជាតិម៉ិកស៊ីកូមួយរូប លោកស្រី Frida Kahlo
ថ្ងៃនេះយើងបានចងក្រងនូវសម្ដីដកស្រង់ដ៏មានខ្លឹមសារចំនួន៧ឃ្លារបស់វិចិត្រករជាតិម៉ិកស៊ីកូមួយរូប លោកស្រី Frida Kahlo:
១) «ខ្ញុំគិតថាបន្តិចម្ដងៗខ្ញុំនឹងអាចដោះស្រាយបញ្ហារបស់ខ្ញុំនិងអាចបន្តរស់នៅបាន។»
២) «ខ្ញុំផឹកព្រោះខ្ញុំចង់ធ្វើឲ្យទុក្ខសោករបស់ខ្ញុំលិចលង់ ប៉ុន្តែឥឡូវនេះរបស់ដែលគួរតែស្លាប់នេះបានរៀនចេះហែលទឹកទៅហើយ។»
៣) «នៅទីបំផុត យើងអាចអត់ធន់បានខ្លាំងហួសពីអ្វីដែលយើងបានគិតថាយើងអាចធ្វើបានទៅទៀត។»
៤) «ខ្ញុំធ្លាប់គិតថាខ្ញុំគឺជាមនុស្សដែលចម្លែកបំផុតនៅក្នុងលោកនេះ ប៉ុន្តែបន្ទាប់មកខ្ញុំក៏គិតថាមានមនុស្សជាច្រើននៅលើពិភពលោក វាប្រាកដជាមាននរណាម្នាក់ដែលដូចខ្ញុំដែលមានអារម្មណ៍ថាចម្លែកនិងមិនល្អឥតខ្ចោះទៅតាមរបៀបមួយដូចជាខ្ញុំដែរ។ ខ្ញុំនឹងស្រមើស្រមៃពីនាង ហើយស្រមៃថានាងប្រាកដជានៅទីនោះគិតពីខ្ញុំដូចគ្នាដែរ។»
៥) «គ្មានអ្វីដែលមានតម្លៃជាងសំណើចទៀតឡើយ។ វាគឺជាកម្លាំងក្នុងការសើចនិងបោះចោលខ្លួនឯង ធ្វើឲ្យខ្លួនឯងទៅជាស្រាល។»
៦) «សោកនាដកម្មគឺជារឿងដែលគួរឲ្យអស់សំណើចបំផុត។»
៧) «វាគឺជារឿងដែលគួរឲ្យតក់ស្លុតក្នុងការដែលបានឃើញអ្នកមានជប់លៀងទាំងថ្ងៃនិងយប់ ខណៈពេលដែលមនុស្សរាប់ពាន់និងរាប់ពាន់នាក់កំពុងតែស្លាប់ដោយសារការស្រេកឃ្លាន។»
ដោយ៖ ស្រីពៅ
អត្ថបទទាក់ទង៖ ទស្សនចំនួន ១០ឃ្លារបស់ Stephen King ដែលជាអ្នកនិពន្ធរឿងប្រឌិតនិងរឿងបែបរន្ធត់មួយរូបរបស់អាមេរិក