សម្ដីដកស្រង់ចំនួន ៩ឃ្លា ពីលោកស្រី Louise Hay អ្នកនិពន្ធសៀវភៅជំរុញទឹកចិត្តមួយរូបរបស់អាមេរិក
ថ្ងៃនេះយើងបានចងក្រងនូវសម្ដីដកស្រង់ចំនួន ៩ឃ្លា ពីលោកស្រី Louise Hay ដែលជាអ្នកនិពន្ធសៀវភៅជំរុញទឹកចិត្តជនជាតិអាមេរិក និងជាស្ថាបនិករបស់ស្ថាប័នបោះពុម្ព Hay House មួយរូប:
១) «មិនថាបញ្ហាគឺជាអ្វីនោះឡើយ បទពិសោធន៍របស់យើងគ្រាន់តែជាឥទ្ធិពលខាងក្រៅរបស់ការគិតខាងក្នុងប៉ុណ្ណោះ។»
២) «អ្នកមានអានុភាពក្នុងការព្យាបាលជីវិតរបស់អ្នក ហើយអ្នកត្រូវតែដឹងពីវា!»
៣) «ខ្ញុំមិនជួសជុល កែលម្អរបញ្ហានោះឡើយ។ តែខ្ញុំកែលម្អរការគិតរបស់ខ្ញុំ។ បន្ទាប់មកបញ្ហានឹងជួសជុលដោយខ្លួនវា។»
៤) «គ្មានអ្វីមួយនៅក្នុងអតីតកាលដែលមានអានុភាពដូចទៅនឹងអ្វីដែលយើងជ្រើសរើសធ្វើក្នុងខណៈពេលបច្ចុប្បន្ននោះឡើយ។»
៥) «សេចក្ដីអត់ធ្មត់គឺជាការមានសន្តិភាពជាមួយនឹងដំណើរការនៃជីវិត។»
៦) «វាគ្មានឡើយនូវអាកាសធាតុដែលល្អឬអាកាសធាតុដែលអាក្រក់នោះ។ វាគ្រាន់តែមានអាកាសធាតុនិងឥរិយាបថរបស់អ្នកចំពោះវាប៉ុណ្ណោះ។»
៧) «ថ្ងៃរបស់ខ្ញុំចាប់ផ្ដើមនិងបញ្ចប់ជាមួយការដឹងគុណនិងភាពរីករាយ។»
៨) «បើអ្នកសុខចិត្តព្រមធ្វើការងារផ្លូវចិត្ត ស្ទើរតែគ្រប់អ្វីៗទាំងអស់គឺអាចដោះស្រាយបាន។»
៩) «ការគិតដែលយើងជ្រើសរើសគិតគឺជាឧបករណ៍ដែលយើងប្រើប្រាស់ដើម្បីគូរផ្ទាំងគំនូរនៃជីវិតរបស់យើង។»
ដោយ៖ ស្រីពៅ
អត្ថបទទាក់ទង៖ ទស្សនចំនួន៩ឃ្លារបស់Rene Descartes ទស្សនវិទូក្នុងសតវត្សទី១៧របស់បារាំង