ទស្សនចំនួន ៨ឃ្លា ដែលបានដកស្រង់ចេញពីអ្នកចិត្តសាស្ត្រកំពូលៗទាំងនេះ ដែលមានភាពស៊ីជម្រៅមានតម្លៃនឹងយកទៅសិក្សា
ខាងក្រោមនេះគឺជាទស្សនចំនួន ៨ឃ្លា ដែលបានដកស្រង់ចេញពីអ្នកចិត្តសាស្ត្រកំពូលៗទាំងនេះ ដែលមានភាពស៊ីជម្រៅមានតម្លៃនឹងយកទៅសិក្សា:
១) «ជីវិតមិនដែលត្រូវបានធ្វើឲ្យក្លាយជាមិនអាចទ្រាំទ្របានដោយកាលៈទេសៈនោះឡើយ មានតែដោយសារតែការខ្វះនូវខ្លឹមសារនិងគោលដៅប៉ុណ្ណោះ។» Viktor E. Frankl
២) «សេរីភាពដ៏ធំបំផុតរបស់មនុស្សយើងគឺ មិនថាស្ថានភាពខាងផ្លូវកាយរបស់យើងនៅក្នុងជីវិតគឺបែបណាក៏ដោយ យើងតែងតែមានសេរីភាពក្នុងការជ្រើសរើសការគិតរបស់យើងជានិច្ច។» Viktor E. Frankl
៣) «អារម្មណ៍ដែលមិនទាន់ត្រូវបានបង្ហាញចេញមកនឹងមិនស្លាប់នោះឡើយ។ ពួកវាត្រូវបានកប់ទាំងរស់និងត្រឡប់មកវិញនៅក្នុងរបៀបដែលអាក្រក់ជាងមុន។» Sigmund Freud
៤) «យើងគឺជាយើងឥឡូវនេះព្រោះយើងធ្លាប់ជាអ្វីដែលធ្លាប់ជាយើង។» Sigmund Freud
៥) «ប្រវត្តិសាស្ត្រគ្រាន់តែជាមនុស្សថ្មីបង្កឡើងនូវកំហុសចាស់ៗប៉ុណ្ណោះ។» Sigmund Freud
៦) «រឿងគ្រប់ប្រភេទទាំងអស់នៅក្នុងលោកនេះដើរតួប្រៀបដូចជាកញ្ចក់យ៉ាងដូច្នោះ។» Jacques Lacan
៧) «ទស្សនគឺជាដុំឥដ្ឋ។ វាអាចត្រូវបានគេយកទៅប្រើប្រាស់សម្រាប់សាងសង់សាលាក្ដីនៃការវែកញែកហេតុផល ឬក៏អាចត្រូវបានគេយកទៅគប់ចោលតាមបង្អួច។» Gilles Deleuze
៨) «នៅពីក្រោមហេតុផលទាំងអស់គឺជាភាពច្របូកច្របល់ផ្លូវចិត្តមួយភ្លែតនិងទំនោរនៃការយល់ឃើញជាទូទៅ។» Gilles Deleuze
ដោយ៖ ស្រីពៅ
អត្ថបទទាក់ទង៖ ទស្សនចំនួន៦ឃ្លាពីលោក Terence McKenna ដែលជារុក្ខវិទូដែលសិក្សានិងអនុវត្តការប្រើប្រាស់រុក្ខជាតិតាមបែបប្រពៃណីមួយរូប(ethnobotanist)