សម្ដី​ដកស្រង់​ចំនួន ​៨ឃ្លា ដែល​បុគ្គល​ទាំងនេះ​បាន​សម្រិតសម្រាំង​ចេញ​ពី​បទពិសោធន៍​ជីវិត​ពួកគេ​



ខាងក្រោម​នេះ​គឺជា​សម្ដី​ដកស្រង់​ចំនួន​ ៨ឃ្លា ដែល​បុគ្គល​ទាំងនេះ​បាន​សម្រិតសម្រាំង​ចេញ​ពី​បទពិសោធន៍​ជីវិត​ពួកគេ:

 

១) «បើ​អ្នក​ចង់​ផ្លាស់ប្ដូរ​របៀប​ដែល​អ្នក​មើល​ឃើញ​បញ្ហា​របស់​អ្នក អ្នក​ត្រូវតែ​ផ្លាស់ប្ដូរ​អ្វី​ដែល​អ្នក​ឲ្យ​តម្លៃ​និង​របៀប​ដែល​អ្នក​វាស់វែង​ភាព​បរាជ័យ​ឬ​ភាព​ជោគជ័យ។» Mark Manson

 

២) «ជីវិត​ខ្លួនវា​គឺជា​ទម្រង់​មួយ​នៃ​សេចក្ដីទុក្ខ។ អ្នក​មាន​រងទុក្ខ​ដោយសារតែ​ភាព​មាន​បាន​របស់​ពួកគេ។ ឯ​អ្នក​ក្រ​រងទុក្ខ​ដោយសារតែ​ភាព​ក្រីក្រ​របស់​ពួកគេ។» Mark Manson

 

៣) «បើ​អ្នក​យក​ផ្កា​មួយ​ដែល​នៅ​លើ​ដៃ​របស់​អ្នក​ហើយ​សម្លឹង​មើល​វា​ឲ្យ​មែនទែន វា​គឺជា​ពិភពលោក​របស់​អ្នក​ក្នុង​មួយ​ខណៈ​ពេល​នោះ។» Georgia O’Keeffe

 

៤) «ខ្ញុំ​បាន​សម្រេចចិត្ត​ថា​ចាប់ផ្ដើម​សាជាថ្មី​ម្ដង​ទៀត ពន្លាត់​ចោល​នូវ​អ្វី​ដែល​ខ្ញុំ​ត្រូវ​បាន​បង្រៀន​កន្លង​មក។» Georgia O’Keeffe

 

៥) «ខ្ញុំ​មិន​ចូលចិត្ត​ទស្សន​អំពី​សេចក្ដីសុខ​នោះ​ឡើយ វា​មាន​រយៈពេល​ខ្លី​ពេក​ហើយ។» Georgia O’Keeffe

 

៦) «កំហុស​មួយ​មិន​ចាំបាច់​គ្រប់គ្រង​ពេញ​មួយ​ជីវិត​របស់​មនុស្ស​ម្នាក់​ឡើយ។» Joyce Meyer

 

៧) «យើង​មិន​ត្រូវ​ប្រើប្រាស់​អតីតកាល​របស់​យើង​ធ្វើ​ជា​លេស​ដើម្បី​រស់នៅ​ក្នុង​ចំណង​នោះ​ឡើយ។» Joyce Meyer

 

៨) «ស្រប​ពេល​ដែល​ពេលវេលា​ចេះតែ​ដើរ​ទៅ​មុខ ខ្ញុំ​គិត​ថា​មនុស្ស​ដែល​មិន​អាច​ធ្វើការ​ជ្រើសរើស​បាន​ត្រឹមត្រូវ​ជាង​មនុស្ស​ដែល​បាន​ជ្រើសរើស​ទៅ​ទៀត។ ព្រោះ​ថា​វា​មិន​មាន​ជម្រើស​ណា​ដែល​ច្បាស់លាស់​នោះ​ឡើយ។» Joan Didion

ដោយ៖ ស្រីពៅ

អត្ថបទទាក់ទង៖ ប្រយោគ​ចំនួន​៩ឃ្លា ដែល​អ្នក​គួរ​សាប​ព្រោះ​ចូល​ទៅ​ក្នុង​ផ្នត់គំនិត​របស់​អ្នក

X
5s