ប្រយោគចំនួន ៦ឃ្លា ដែលអាចលាងសម្អាតភាពស្មុគស្មាញនៅក្នុងចិត្តរបស់អ្នកបាន
ខាងក្រោមនេះគឺជាប្រយោគចំនួន ៦ឃ្លា ដែលអាចលាងសម្អាតភាពស្មុគស្មាញនៅក្នុងចិត្តរបស់អ្នកបាន:
១) «គ្រាន់តែអ្នកបើកមាត់ភ្លាម ព្រាយបិសាចនឹងចេញមក។ មនុស្សបើមិនអើពើនឹងឫសហើយទៅនិយាយពីមែកឈើទេ ក៏មិនអើពើនឹងការពិតនៃលោកដែលមិនពិតហើយទៅនិយាយតែពីការត្រាស់ដឹងនោះដែរ។ ឬបើមិនដូច្នោះទេពួកគេក៏ជជែកពីសកម្មភាពរបស់ចក្រវាលដែលនាំទៅរកការបដិវត្តផ្លាស់ប្ដូរ ខណៈពេលដែលមិនអើពើនឹងសារធាតុដែលនាំឲ្យវាកើតចេញមក។ វាមិនមានប្រយោជន៍ចំណេញអ្វីឡើយនៅក្នុងការពិភាក្សាគ្នានោះ។» Huangbo Xiyun
២) «នៅពេលដែលត្រូវស្លៀុកពាក់ ចូរពាក់សំលៀកបំពាក់របស់អ្នក។ នៅពេលដែលអ្នកត្រូវដើរ ចូរដើរទៅ។ នៅពេលដែលអ្នកត្រូវអង្គុយ ចូរអង្គុយទៅ។ គ្រាន់តែធ្វើជាខ្លួនឯងដែលសាមញ្ញនៅក្នុងជីវិតដែលសាមញ្ញ មិនខ្វាយខ្វល់ពីការស្វែងរកភាពជាព្រះពុទ្ធអ្វីនោះឡើយ។ នៅពេលដែលអ្នកហត់ ចូរទម្រេតខ្លួនចុះទៅ។ មនុស្សល្ងង់នឹងសើចដាក់អ្នកតែមនុស្សដែលមានបញ្ញានឹងយល់។» Linji Yixuan
៣) «បើអ្នកភ្លេចពីខ្លួនឯង អ្នកនឹងក្លាយជាចក្រវាល។» Hakuin Ekaku
៤) «គ្រប់យ៉ាងដែលអ្នកជួបប្រទះគឺជាជីវិតរបស់អ្នក។» Kosho Uchiyama
៥) «កុំសួរខ្ញុំថាខ្ញុំកំពុងតែទៅទីណា ស្របពេលដែលខ្ញុំកំពុងតែធ្វើដំណើរនៅក្នុងលោកដែលមិនមានដែនកំណត់នេះ រាល់ជំហានទាំងអស់ដែលខ្ញុំបានដើរគឺជាផ្ទះរបស់ខ្ញុំ។» Dogen
ដោយ៖ ស្រីពៅ
អត្ថបទទាក់ទង៖ ទស្សនចំនួន៩ឃ្លារបស់លោក Ludwig Wittgenstein ដែលជាទស្សនវិទូជនជាតិអូទ្រីសអង់គ្លេស