សម្ដី​ដកស្រង់​ចំនួន​ ៧ឃ្លា​ ពី​លោក Edgar Cayce ជាបុគ្គល​​ដែល​មាន​ញាណ​អាច​ដឹង​ពី​​អ្វីៗ​លើសពីមនុស្សធម្មតា​



ថ្ងៃនេះ​យើង​បាន​ចងក្រង​នូវ​សម្ដី​ដកស្រង់​ចំនួន ​៧ឃ្លា​ ពី​លោក Edgar Cayce ជា​បុគ្គល​ម្នាក់​ដែល​មាន​ដើមកំណើត​នៅ​អាមេរិក ដែល​ត្រូវ​បាន​គេ​ហៅ​ថា​ជា Clairvoyance សំដៅ​ទៅលើ​បុគ្គល​ណា​ដែល​បាន​អះអាង​ថា​មាន​សមត្ថភាព​អាច​ដឹង​ពី​ព័ត៌មាន​អ្វីៗ​តាមរយៈ​ញាណ​បន្ថែម:

 

១) «គឺជា​ការ​គិត​និង​អារម្មណ៍​ដែល​ដឹកនាំ​ផ្លូវ​របស់​ចក្រវាល មិនមែន​ទង្វើ​នោះ​ឡើយ។»

 

២) «គ្រប់​វិញ្ញាណ​ទាំងអស់​ចូល​មក​ជាមួយ​នឹង​បេសកកម្ម។ ពួកយើង​ទាំងអស់​គ្នា​សុទ្ធតែ​មាន​បេសកកម្ម​ដែល​ត្រូវ​ធ្វើ។»

 

៣) «រៀន​រស់នៅ​ជាមួយ​ខ្លួនឯង​ហើយ​អ្នក​នឹង​រៀន​រស់នៅ​ជាមួយ​អ្នកដទៃ​បាន។»

 

៤) «ពី​អ្វី​ទៅ​ដែល​នរណា​ម្នាក់​អាច​ត្រូវ​បាន​ជួយសង្គ្រោះ​បាន ? មានតែ​ពី​ខ្លួនឯង​ប៉ុណ្ណោះ។ នោះ​គឺជា​នរក​ផ្ទាល់ខ្លួន​របស់​ពួកគេ។ ពួកគេ​ជីក​វា​ជាមួយ​នឹង​ការ​ចង់​បាន​របស់​ពួកគេ។»

 

៥) «បុគ្គល​ណា​ដែល​យល់​ពី​ធម្មជាតិ ដើរ​កៀក​នឹង​ព្រះ។»

 

៦) «វា​មាន​អ្វី​ដែល​ល្អ​ដូចគ្នា​នៅ​ក្នុង​អ្វី​ដែល​អាក្រក់​បំផុត​នៃ​យើង ហើយ​អាក្រក់​ដូចគ្នា​នៅ​ក្នុង​អ្វី​ដែល​ល្អ​បំផុត​នៃ​យើង វា​មិន​ស័ក្ដិសម​សម្រាប់​ពួកយើង​នោះ​ទេ​ក្នុង​ការ​និយាយ​អាក្រក់​ពី​អ្នកដទៃ​ឯ​ទៀត។»

 

៧) «បុគ្គល​ម្នាក់ៗ​មិនមែន​ជួប​គ្នា​ដោយ​ចៃដន្យ​នោះ​ឡើយ។ ពួកគេ​ចាំបាច់​សម្រាប់​បទពិសោធន៍​របស់​អ្នកដទៃ បើទោះជា​ពួកគេ​អាច​នឹង​មិនមែន​ចេះតែ​ប្រើប្រាស់​ឱកាស​របស់​ពួកគេ​នៅ​ក្នុង​លក្ខណៈ​ដែល​មាន​ទំនាក់ទំនង​នឹង​ចិត្ត​វិញ្ញាណ​ក៏ដោយ។»

ដោយ៖ ស្រីពៅ

អត្ថបទទាក់ទង៖ ទស្សន​ចំនួន​៩ឃ្លា​ពី​បុគ្គល​​ដែល​ការគិត​របស់​ពួកគេ​មាន​តម្លៃ​នឹង​ឲ្យ​អ្នក​សិក្សា

X
5s