ប្រយោគចំនួន ៧ឃ្លា ពី កវីកំណាព្យនិងអ្នកនិពន្ធប្រលោមលោកមួយរូប លោក Rainer Maria Rilke
ថ្ងៃនេះយើងបានចងក្រងនូវប្រយោគចំនួន ៧ឃ្លា ពីលោក Rainer Maria Rilke ដែលបានកើតនៅក្នុងព្រះរាជាណាចក្រ Bohemia ដែលសព្វថ្ងៃជាសាធារណរដ្ឋឆេកខាងលិច ដែលមានងារជាកវីកំណាព្យនិងអ្នកនិពន្ធប្រលោមលោកមួយរូប:
១) «ចូរបណ្ដោយឲ្យគ្រប់យ៉ាងកើតឡើងទៅលើអ្នក។ ភាពស្រស់ស្អាតនិងភាពរន្ធត់ភ័យខ្លាច។ ចេះតែដើរទៅមុខទៅ។ មិនមានអារម្មណ៍ណាមួយដែលចុងបញ្ចប់នោះឡើយ។»
២) «សូមឲ្យអ្វីដែលខ្ញុំធ្វើហូរចេញពីខ្ញុំទៅឲ្យដូចជាទឹកស្ទឹង មិនមានការបង្ខិតបង្ខំ មិនមានការដកថយ គឺជារបៀបមួយដែលដូចទៅនឹងកូនក្មេងដូច្នោះដែរ។»
៣) «អ្នកមិនចាស់ពេកហើយវាក៏មិនទាន់យឺតពេកក្នុងការមុជចូលទៅក្នុងជម្រៅដែលចេះតែបង្កើនឡើងរបស់អ្នក ជាទីដែលជីវិតបញ្ចេញនូវអាថ៌កំបាំងរបស់វាយ៉ាងស្ងប់ស្ងាត់។»
៤) «គ្រប់យ៉ាងដែលមិនគួរជាទីចូលចិត្តគឺជាអ្វីមួយដែលត្រូវការក្ដីស្រឡាញ់របស់យើង។»
៥) «ចូលទៅខាងក្នុងខ្លួនឯងហើយមើលថាតើជ្រៅប៉ុណ្ណាពីទីដែលជីវិតរបស់អ្នកហូរ។»
៦) «ទម្រង់ដែលខ្ពស់បំផុតនៃក្ដីស្រឡាញ់គឺជាការធ្វើជាអ្នកការពារការស្ងប់ស្ងាត់នៅតែម្នាក់ឯងរបស់ម្នាក់ទៀត។»
៧) «ប្រហែលជានៅទីណាមួយ នៅកន្លែងណាមួយជ្រៅនៅក្នុងអត្ថិភាពរបស់អ្នក អ្នកបានឆ្លងកាត់នូវការផ្លាស់ប្ដូរយ៉ាងសំខាន់ខណៈពេលដែលអ្នកកំពុងតែសោកសៅ។»
ដោយ៖ ស្រីពៅ
អត្ថបទទាក់ទង៖ ទស្សនដែលអ្នកគួរគិតពិចារណាចំនួន៦ឃ្លាពីលោក Gavin Nascimento ដែលជាសកម្មជននិងជាអ្នកផ្ដល់ប្រឹក្សាយោបល់ជីវិតមួយរូប