សម្ដីដកស្រង់ចំនួន ៦ឃ្លា របស់លោក Michel Foucault ដែលជាទស្សនវិទូ អ្នកសិក្សាពីប្រវត្តិនៃការគិតរបស់មនុស្ស និងជាសកម្មជននយោបាយជាតិបារាំងមួយរូប
ថ្ងៃនេះយើងបានចងក្រងនូវសម្ដីដកស្រង់ចំនួន ៦ឃ្លា របស់លោក Michel Foucault ដែលជាទស្សនវិទូ អ្នកសិក្សាពីប្រវត្តិនៃការគិតរបស់មនុស្ស អ្នកនិពន្ធ សកម្មជននយោបាយ និងជាអ្នកវិភាគអក្សរសាស្ត្រជាតិបារាំងមួយរូប:
១) «សាលាដើរតួនាទីសង្គមដូចគ្នាទៅនឹងគុកនិងស្ថាប័នសម្រាប់មនុស្សវិកលចរិតដែរ គឺកំណត់និយមន័យ បែងចែកជាក្រុម គ្រប់គ្រង និងដាក់កម្រិតមនុស្ស។»
២) «មនុស្សដឹងថាអ្វីទៅដែលពួកគេធ្វើ ហើយជាញឹកញាប់ពួកគេដឹងថាហេតុអ្វីបានជាពួកគេធ្វើនូវអ្វីដែលពួកគេធ្វើ ប៉ុន្តែអ្វីដែលពួកគេមិនដឹងនោះគឺថាតើអ្វីដែលអ្វីដែលពួកគេធ្វើនោះធ្វើអ្វី។»
៣) «តើគុកផ្ទុកមនុស្សលើសចំនួនច្រើនពេក ឬចំនួនប្រជាជនត្រូវបានឃុំឃាំងលើសចំនួនច្រើនពេក ?»
៤) «អ្វីដែលធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍ខ្ញុំគឺជាការពិតដែលថានៅក្នុងសង្គមរបស់យើង សិល្បៈបានក្លាយជាអ្វីមួយដែលមានទំនាក់ទំនងតែជាមួយនឹងវត្ថុនិងមិនមែនជាមួយបុគ្គលឬជាមួយជីវិតនោះឡើយ។ សិល្បៈបែបនោះគឺជាអ្វីមួយដែលត្រូវបានបកស្រាយឬធ្វើដោយអ្នកឯកទេសដែលជាសិល្បករ។ ប៉ុន្តែតើជីវិតរបស់មនុស្សគ្រប់គ្នាមិនអាចក្លាយជាស្នាដៃនៃសិល្បៈបានទេឬ ? ហេតុអ្វីបានជាអំពូលភ្លើងឬផ្ទះគួរតែធ្វើជាសិល្បៈវត្ថុ តែមិនមែនជីវិតរបស់យើង ?»
៥) «យើងមានសេរីភាពជាងអ្វីដែលយើងបានគិតទៅទៀត។»
៦) «អ្នកវាយតម្លៃនៃភាពប្រក្រតីមានវត្តមានគ្រប់ទីកន្លែង។ យើងស្ថិតនៅក្នុងសង្គមរបស់អ្នកវាយតម្លៃជាគ្រូបង្រៀន អ្នកវាយតម្លៃជាគ្រូពេទ្យ អ្នកវាយតម្លៃជាអ្នកអប់រំ អ្នកវាយតម្លៃជាអ្នកបម្រើការងារសង្គម។»
ដោយ៖ ស្រីពៅ
អត្ថបទទាក់ទង៖ ប្រយោគចំនួន១០ឃ្លា ដែលអាចរង្គោះរង្គើភាពប្រាកដប្រជានៃចំណេះដឹងដែលអ្នកធ្លាប់មានកន្លងមកបាន