សម្ដីដកស្រង់ចំនួន ៧ឃ្លា ពីលោក Mark Nepo ដែលជាកវីកំណាព្យ អ្នកផ្ដល់ប្រឹក្សាពាក់ព័ន្ធនឹងចិត្តវិញ្ញាណ និងជាអ្នកនិពន្ធ
ថ្ងៃនេះយើងបានចងក្រងនូវសម្ដីដកស្រង់ចំនួន ៧ឃ្លា ពីលោក Mark Nepo ដែលជាកវីកំណាព្យ អ្នកផ្ដល់ប្រឹក្សាពាក់ព័ន្ធនឹងចិត្តវិញ្ញាណ និងជាអ្នកនិពន្ធសៀវភៅលក់ដាច់ជាងគេចំណាត់ថ្នាក់លេខ១របស់ New York Times ដែលមានចំណងជើងថា The Book of Awakening:
១) «គន្លឹះក្នុងការស្គាល់ពីភាពរីករាយគឺជាការដែលងាយនឹងសប្បាយរីករាយ។»
២) «យើងគិតថាសម្រេចបានអ្វីមួយជោគជ័យនឹងបំពេញយើងឲ្យពេញលេញ ខណៈពេលដែលឆ្លងកាត់បទពិសោធន៍នៃជីវិតទៅវិញទេដែលនឹងបំពេញ។»
៣) «មិនមានការបត់ដែលខុសនោះឡើយ មានតែផ្លូវដែលមិនត្រូវបានរំពឹងទុកប៉ុណ្ណោះ។»
៤) «ទ្វារដែលបាក់បែកអនុញ្ញាតឲ្យពន្លឺចូល។ រីឯបេះដូងដែលបាក់បែកអនុញ្ញាតឲ្យពិភពលោកចូល។»
៥) «ការងាររបស់យើងមិនមែនជាការលាតត្រដាងពីអាថ៌កំបាំងនោះឡើយប៉ុន្តែគឺជាការរួមចំណែកនៅក្នុងវា។»
៦) «សោកនាដកម្មមានជីវិតរស់នៅបានដោយអារម្មណ៍មួយដែលគិតថាអ្វីដែលបានកើតឡើងមកលើយើង ខណៈពេលដែលសន្តិភាពមានជីវិតរស់នៅបានដោយការរស់នៅជាមួយនឹងលទ្ធផល។»
៧) «យើងមិនអាចត្រៀមខ្លួនរួចជាស្រេចសម្រាប់គ្រប់យ៉ាងបាននោះឡើយ។ មិនមានមនុស្សណាម្នាក់ដែលអាចរំពឹងទុកនូវរាល់ជីវិតទាំងអស់បានឡើយ។ តាមពិតទៅ ការដែលត្រៀមខ្លួនរួចជាស្រេចហួសហេតុពេកគឺជាផ្លូវមួយបែបទៀតក្នុងការឃុំឃាំងខ្លួនយើងពីជីវិត។»
ដោយ៖ ស្រីពៅ
អត្ថបទទាក់ទង៖ សម្ដីដកស្រង់ចំនួន១០ឃ្លា ដែលមានខ្លឹមសារជ្រាលជ្រៅមានតម្លៃនឹងឲ្យអ្នកយកទៅគិតពិចារណា