គតិចំនួន ៦ឃ្លា ពីកវីនិពន្ធជាតិកាណាដា លោក Manly P. Hall
ថ្ងៃនេះយើងបានចងក្រងនូវគតិចំនួន ៦ឃ្លា ពីកវីនិពន្ធជាតិកាណាដាដែលបានសរសេរសៀវភៅដ៏ល្បីល្បាញមួយក្បាលឈ្មោះថា The Secret Teachings of All Ages លោក Manly P. Hall:
១) «សញ្ញាគឺជាភាសានៃភាពអាថ៌កំបាំង។ តាមរយៈសញ្ញាមនុស្សបានស្វះស្វែងទាក់ទងទៅកាន់គ្នាទៅវិញទៅមកនូវការគិតទាំងនោះដែលនៅរំលងហួសពីដែនកំណត់នៃភាសា។»
២) «សម្រាប់មនុស្សល្ងង់ខ្លៅ បុគ្គលមានបញ្ញាឯកាដោយសារតែគាត់នៅក្នុងកម្ពស់ដែលខ្ពស់ឆ្ងាយនៃចិត្ត។ ប៉ុន្តែបុគ្គលមានបញ្ញាខ្លួនគាត់មិនមានអារម្មណ៍ថាឯកានោះឡើយ។ បញ្ញានាំគាត់ខិតកាន់តែជិតទៅនឹងជីវិត កាន់តែជិតទៅនឹងបេះដូងនៃពិភពលោកជាងបុគ្គលល្ងង់ខ្លៅអាចban ទៅទៀត។ ភាពដែលរៀនសូត្រហួសហេតុពេកអាចនាំទៅរកភាពឯកា ឯបញ្ញវន្តអាចនឹងបញ្ចប់នៅក្នុងសង្គ្រាមនៃជំនឿ ប៉ុន្តែបុគ្គលដែលមានបញ្ញាសម្លឹងមើលទៅកាន់លំហអាកាសមិនមែនឃើញភាពទទេនោះឡើយ ប៉ុន្តែគឺជាលំហដែលពោរពេញដោយជីវិត ការពិត និងច្បាប់។»
៣) «បុគ្គលម្នាក់ៗត្រូវតែស្វែងរកទស្សនវិជ្ជានៃជីវិតរបស់ខ្លួនឯង ហើយវាមិនមែនជារឿងដែលយុត្តិធម៌ឬត្រឹមត្រូវនោះឡើយក្នុងការគាបសង្កត់ច្បាប់របស់យើងទៅលើអ្នកដទៃ។ វាក៏ជាការទទួលខុសត្រូវរបស់យើងដែរក្នុងការចែករំលែកជាមួយមនុស្សម្នាក់ទៀតនូវបទពិសោធន៍បែបនោះព្រោះថាវាអាចនឹងមានតម្លៃស្រដៀងគ្នា។»
៤) «យើងអាចគេចចេញពីពិភពលោកបានតែតាមរយៈការលូតលាស់ឲ្យលើសផុតពីពិភពលោកប៉ុណ្ណោះ។ សេចក្ដីស្លាប់អាចនាំមនុស្សចេញពីពិភពលោកពិតមែនប៉ុន្តែមានតែបញ្ញាប៉ុណ្ណោះដែលអាចនាំពិភពលោកចេញពីមនុស្សបាន។»
៥) «ចិត្តដែលមិនមានសុខភាពល្អបើទោះជាស្ថិតនៅក្នុងរាងកាយដែលមានសុខភាពល្អក៏ដោយ ចុងក្រោយនឹងនៅតែបំផ្លាញដល់សុខភាព។»
៦) «សុវត្ថិភាពរបស់មនុស្សកើតចេញមកពីខាងក្នុងគាត់។»
ដោយ៖ ស្រីពៅ
អត្ថបទទាក់ទង៖ គតិបណ្ឌិតចំនួន៦ឃ្លា ដែលអាចបំភ្លឺបញ្ញារបស់អ្នកឲ្យស្វែងរកផ្លូវចេញពីសេចក្ដីទុក្ខនៅក្នុងជីវិតបាន