សម្ដីដកស្រង់ចំនួន ១០ឃ្លា ពីអ្នកកំប្លែង ដែលសុទ្ធតែនិយាយបង្កប់ទាំងសំណើចទាំងអត្ថន័យជ្រាលជ្រៅ
ខាងក្រោមនេះគឺជាសម្ដីដកស្រង់ចំនួន ១០ឃ្លា ពីអ្នកកំប្លែង ដែលសុទ្ធតែនិយាយបង្កប់ទាំងសំណើចទាំងអត្ថន័យជ្រាលជ្រៅ:
១) «បន្ថយល្បឿនហើយរីករាយនឹងជីវិត។ មិនមែនត្រឹមតែទេសភាពនោះទេដែលអ្នកនឹងរំលងហួសដោយការទៅលឿន អ្នកក៏រំលងហួសផងដែរនូវអារម្មណ៍ទទួលដឹងថាទីណាដែលអ្នកកំពុងតែទៅនិងហេតុអ្វី។» Eddie Cantor
២) «អាពាហ៍ពិពាហ៍គឺជាការប៉ុនប៉ងដោះស្រាយបញ្ហាជាមួយគ្នាដែលអ្នកមិនទាំងមាន និងជួបវាផងនៅពេលអ្នកនៅម្នាក់ឯង (ជីវិតនៅលីវ)។» Eddie Cantor
៣) «ថ្នាំងងុយគេងនឹងមិនអាចជំនួសឲ្យមនសិការដែលស្អាតស្អំនោះឡើយ។» Eddie Cantor
៤) «ខ្ញុំនឹងប្រាប់អ្នកពីរបៀបក្នុងការរក្សាឲ្យនៅក្មេងវ័យ នោះគឺរាប់អានជាមួយមនុស្សចាស់។» Bob Hope
៥) «ព្យាយាមសន្សំខ្លះៗនៅពេលប្រាក់ខែរបស់អ្នកនៅតិច ព្រោះវាគឺជារឿងដែលមិនអាចទៅរួចក្នុងការសន្សំ នៅពេលអ្នកចាប់ផ្ដើមរកបានច្រើនជាងមុន។» Jack Benny
៦) «តារាល្បីៗគឺជាមនុស្សដែលប្រឹងប្រែងធ្វើការខ្លាំងពេញមួយជីវិតរបស់ពួកគេដើម្បីឲ្យមានភាពល្បីល្បាញ ហើយបន្ទាប់មកពាក់វ៉ែនតាខ្មៅដើម្បីចៀសវាងកុំឲ្យគេឃើញ។» Fred Allen
៧) «ខ្ញុំមិនចង់មានអ្វីដែលមិនអាចដាក់ចូលក្នុងក្ដារមឈូសរបស់ខ្ញុំបាននោះឡើយ។» Fred Allen
៨) «បរាជ័យគឺជារឿងតែមួយគត់ដែលខ្ញុំបានជោគជ័យទៅលើ។» Fred Allen
៩) «ខ្ញុំពិតជាគិតថា បរាជ័យនៅក្នុងអ្វីដែលអ្នកស្រឡាញ់ប្រសើរជាងជោគជ័យនៅក្នុងអ្វីដែលអ្នកស្អប់។» George Burns
១០) «អ្នកមិនអាចធ្វើអ្វីបាននៅពេលអ្នកវិវត្តទៅជាចាស់ ប៉ុន្តែអ្នកមិនចាំបាច់ក្លាយជាមនុស្សចាស់នោះឡើយ។» George Burns
ដោយ៖ ស្រីពៅ
អត្ថបទទាក់ទង៖ ទស្សនដែលពោរពេញទៅដោយមនោសញ្ចេតនាចំនួន៩ឃ្លា ពីអ្នកនិពន្ធល្បីៗរបស់ជប៉ុន