សម្ដី​ដកស្រង់​ចំនួន ​៧ឃ្លា​ របស់​រុក្ខវិទូ​និង​អ្នក​និពន្ធ​ជនជាតិ​អាមេរិក លោក Terence McKenna​



ថ្ងៃនេះ​យើង​បាន​ចងក្រង​នូវ​សម្ដី​ដកស្រង់​ចំនួន​   ៧ឃ្លា​  របស់​រុក្ខវិទូ​និង​អ្នក​និពន្ធ​ជនជាតិ​អាមេរិក លោក Terence McKenna ដែល​ត្រូវ​បាន​គេ​ស្គាល់​តាមរយៈ​ការ​ធ្វើការ​របស់​គាត់​ជាមួយ​រុក្ខជាតិ​ដែល​មាន​ឥទ្ធិពល​ទៅលើ​សភាព​នៃ​សតិ​ដឹង:

 

១) «ពាក់កណ្ដាល​នៃ​ពេលវេលា​ដែល​អ្នក​គិត​ថា​អ្នក​កំពុងតែ​គិត​តាម​ពិត​គឺ​អ្នក​កំពុងតែ​ស្ដាប់។»

 

២) «ដំណើរ​ផ្សងព្រេង​ដ៏​ចម្បង​គឺជា​ការ​ប្រកាស​នូវ​សេចក្ដី​ពិត​របស់​អ្នក អត្ថិភាព​ពិតប្រាកដ​របស់​អ្នក ដែល​មិន​ត្រូវ​បាន​ផ្ដល់​ឲ្យ​អ្នក​ទៅ​តាម​លក្ខណៈ​វប្បធម៌។ វប្បធម៌​នឹង​មិន​បកស្រាយ​ទៅ​កាន់​អ្នក​ពី​របៀប​ក្នុង​ការ​ធ្វើ​ជា​មនុស្ស​ពិតប្រាកដ​នោះ​ឡើយ។ វា​នឹង​ប្រាប់​អ្នក​ពី​របៀប​ក្នុង​ការ​ធ្វើ​ជា​អ្នក​ធនាគារ អ្នក​នយោបាយ មេ​ចុងភៅ​ឥណ្ឌា អ្នក​ម៉ាស្សា តារាសម្ដែង ឬ​អ្វី​ក៏ដោយ ប៉ុន្តែ​វា​នឹង​មិន​ផ្ដល់​ឲ្យ​អ្នក​នូវ​អត្ថិភាព​ពិតប្រាកដ​នោះ​ឡើយ។»

 

៣) «មនុស្ស​យើងក្លាហាន ហ៊ាន និង​ធ្លាប់​ឡើង​​ទៅ​ដល់​ឋាន​ព្រះចន្ទ យើង​បាន​ធ្វើ​គំនូស​តាង​ទី​ជម្រៅ​នៃ​មហាសមុទ្រ និង​ចំណុច​កណ្ដាល​នៃ​អាតូម ប៉ុន្តែ​យើង​មាន​ការ​ភ័យខ្លាច​ក្នុង​ការ​សម្លឹង​មើល​ចូល​ទៅ​ខាងក្នុង​ទៅ​កាន់​ខ្លួនឯង ព្រោះ​យើង​ទទួល​ដឹង​អារម្មណ៍​ថា​វា​គឺជា​ទី​ដែល​រាល់​ការ​ចម្រូងចម្រាស​គ្នា​ទាំងអស់​ហូរ​ទៅ​ជាមួយ​គ្នា។»

 

៤) «ពាក្យ​ថា `ខ្លួនឯង` គឺជា​អាថ៌កំបាំង​ដ៏​អស្ចារ្យ​ដូច​ទៅ​នឹង​ពាក្យ​ថា `អ្នកដទៃ` ដែរ។ វា​គ្រាន់តែ​ជា​ប៉ូល​មួយ​រវាង​អាថ៌កំបាំង​ពីរ​ប៉ុណ្ណោះ។»

 

៥) «ធម្មជាតិ​មិនមែន​ជា​សត្រូវ​របស់​យើង ដែល​ត្រូវ​រំលោភ​បំពាន​និង​យក​ឈ្នះ​ទៅលើ​នោះ​ឡើយ។ ធម្មជាតិ​គឺជា​យើង​ខ្លួនឯង ដែល​ត្រូវ​ចេះ​ស្រឡាញ់​និង​រុករក។»

 

៦) «បញ្ហា​មិនមែន​ជា​ការ​ស្វែងរក​ចម្លើយ​នោះ​ទេ ប៉ុន្តែ​គឺជា​ការ​ប្រឈមមុខ​នឹង​ចម្លើយ។»

 

៧) «អ្នក​មិនមែន​ខ្លួន​ទទេ​នោះ​ទេ​នៅ​ពេល​អ្នក​ដោះ​ខោអាវ​របស់​អ្នក​ចេញ។ អ្នក​នៅតែ​ពាក់​ការ​សន្និដ្ឋាន​ជា​លក្ខណៈ​សាសនា​របស់​អ្នក ការ​គិត​លម្អៀង​របស់​អ្នក សេចក្ដី​ភ័យខ្លាច​របស់​អ្នក មាយាការ​របស់​អ្នក ជំនឿ​ខុស​របស់​អ្នក។ នៅ​ពេល​ដែល​អ្នក​បក​ចេញ​នូវ​ប្រព័ន្ធ​ដំណើរការ​វប្បធម៌​របស់​អ្នក នោះ​អ្នក​នឹង​ឈរ​ខ្លួន​ទទេ​នៅ​ពី​មុខ​ការ​ត្រួតពិនិត្យ​នៃ​ចិត្ត​វិញ្ញាណ​​របស់​ខ្លួនឯង​មិនខាន។»

ដោយ៖ ស្រីពៅ

អត្ថបទទាក់ទង៖ គតិ​ចំនួន​១០ឃ្លា​ពី​កវីនិពន្ធ​​លោក Haruki Murakami ដែល​នឹង​បំផុស​អ្នក​ឲ្យ​នឹក​ឃើញ​ដល់​អារម្មណ៍​ដ៏​អាថ៌កំបាំង​មួយ​ចំនួន​ដែល​អ្នក​ធ្លាប់​បាន​ពាល់​ពី​មុន​មក

X
5s