អ្វីទៅជា Public Housing?
លំនៅដ្ឋានសាធារណៈ ឬ Public housing គឺជាទម្រង់នៃសិទ្ធិកាន់កាប់លំនៅដ្ឋាន ដែលអចលនទ្រព្យនេះជាធម្មតាត្រូវបានកាន់កាប់ដោយអាជ្ញាធររដ្ឋាភិបាលក្នុងតំបន់ឬរដ្ឋ។ ជាមួយគ្នានេះ វាក៏ជាកន្លែងស្នាក់នៅដែលមានតំលៃសមរម្យបំផុតសំរាប់ជនក្រីក្រចាស់ជរានិងជនពិការ។
បើយោងតាមគេហទំព័រ Home guides SF Gate បច្ចុប្បន្នមានគ្រួសារជាង ១,២ លានគ្រួសារកំពុងរស់នៅក្នុងអង្គភាពលំនៅដ្ឋានសាធារណៈហើយអង្គភាពទាំងនេះត្រូវបានគ្រប់គ្រងដោយទីភ្នាក់ងារលំនៅដ្ឋានផ្សេងៗគ្នាជាង ៣.០០០ កន្លែង។
គុណសម្បត្តិនិងគុណវិបត្តិនៃលំនៅដ្ឋានសាធារណៈ
១) តម្លៃនៃការជួលក្រោមតម្លៃទីផ្សារ
គុណសម្បត្តិ៖ ផ្តល់ជូននូវកន្លែងស្នាក់នៅសមរម្យនិងសន្សំសំចៃសម្រាប់មនុស្សចាស់ កម្មករដែលមានប្រាក់ឈ្នួលទាបរួមទាំងជនពិការ។
គុណវិបត្តិ៖ ការជួលទាបតម្លៃទាប់អាចជះឥទ្ធិពលអវិជ្ជមានដល់សហគមន៍ ខណៈមានមនុស្សច្រើនអាចនឹងទទួលបានការរស់នៅក្នុងលំនៅដ្ឋានបែបនេះ ពួកគេចំណាយតិចលើការជួល រីឯចំណូលពន្ធចូលរដ្ឋក៏មានតិច។
២) ការថែរក្សាសុវត្ថិភាពនិងទ្រព្យសម្បត្តិ
គុណសម្បត្តិ៖ អ្នករស់នៅតាមគេហដ្ឋានសាធារណៈទទួលបានអត្ថប្រយោជន៍មួយចំនួនដូចជាការការពារកុមារ ការសំអាតតាមច្បាប់របស់រដ្ឋាភិបាល និងការថែរក្សាទ្រព្យសម្បត្តិ ហើយក៏មានវិធានការសុវត្ថិភាពដូចជាសន្តិសុខ ២៤ ម៉ោងផង។
គុណវិបត្តិ៖ វិធានការណ៍ទាំងនេះមិនបានកាត់បន្ថយអត្រាឧក្រិដ្ឋកម្មខ្ពស់នោះទេ។ របាយការណ៍របស់វិទ្យាស្ថានគោលនយោបាយយុត្តិធម៌ស្តីពីលំនៅដ្ឋាននិងសុវត្ថិភាពសាធារណៈ ក៏បានរកឃើញភ័ស្តុតាងនូវផលវិបាកសង្គមដូចជា ការថយចុះការគុណភាពអប់រំ ការកើនឡើងនូវអត្រាឧក្រិដ្ឋកម្មទាក់ទងនឹងគ្រឿងញៀន និងលទ្ធផលសុខភាពអវិជ្ជមាន។ អំពើហឹង្សានិងកង្វះភាពឯកជនដោយសារលក្ខខណ្ឌមានមនុស្សច្រើនក៏ជាកង្វល់ផងដែរ។
៣) ការប្រើប្រាស់ដីធ្លីនិងធនធាន
គុណសម្បត្តិ៖ លំនៅដ្ឋានសាធារណៈធ្វើឱ្យការប្រើប្រាស់ធនធានដីធ្លីនិងទីប្រជុំជនមានលក្ខណៈសន្សំសំចៃហើយមានឥទ្ធិពលវិជ្ជមានលើការងារសហគមន៍។ ការស្ថាបនាលំនៅដ្ឋានសាធារណៈនៅក្នុងតំបន់ជាក់លាក់មួយ គឺជាគុណប្រយោជន៍ដ៏ធំធេងដល់ឧស្សាហកម្មសំណង់និងការថែទាំក្នុងស្រុក បង្កើនឱកាសការងារ និងចំណូលក្នុងតំបន់។
គុណវិបត្តិ៖ ឱកាសនៃការបាត់បង់ ឬធ្លាក់ចុះនៃតម្លៃដីធ្លី៕
ដៃគូសហការណ៍៖ We Strong Realty
We Guide You To The Best Choice.
សូមទំនាក់ទំនង៖
☎️(+855)15 224 299
☎️(+855)96 62 62 642
☎️(+855)12 66 61 04
📩 Email: [email protected]
អាសយដ្ឋាន៖ ផ្ទះលេខ 5A ផ្លូវ 11OBT, សង្កាត់ ចោមចៅ ខណ្ឌ ពោធិ សែនជ័យ រាជធានី ភ្នំពេញ។
#Real_Estate
#Real_Estate_Cambodia
______________________________
Powered by: BizKhmer Media
Supported by: BizKhmer