គតិចំនួន ៧ឃ្លា របស់លោក Aldous Huxley កវីនិពន្ធនិងទស្សនវិទូជនជាតិអង់គ្លេសមួយរូប
ថ្ងៃនេះយើងបានចងក្រងនូវគតិចំនួន ៧ឃ្លា របស់លោក Aldous Huxley ដែលជាកវីនិពន្ធនិងទស្សនវិទូជនជាតិអង់គ្លេសមួយរូប ដែលបាននិពន្ធសៀវភៅដ៏ល្បីឈ្មោះមួយដែលមានឈ្មោះថា Brave New World:
១) «ការពិតមិនមែនលែងមានអត្ថិភាពបន្តទៀតដោយសារតែពួកវាត្រូវបានគេមិនអើពើនោះឡើយ។»
២) «ខ្ញុំមិនចង់បានភាពស្រណុកសុខស្រួលនោះឡើយ។ ខ្ញុំចង់បានព្រះជាម្ចាស់ ខ្ញុំចង់បានកំណាព្យ ខ្ញុំចង់បានគ្រោះថ្នាក់ពិតប្រាកដ ខ្ញុំចង់បានសេរីភាព ខ្ញុំចង់បានសេចក្ដីល្អ ខ្ញុំចង់បានអំពើបាប។»
៣) «ខ្ញុំចង់ដឹងថាតើជំនក់ជក់ចិត្តគឺជាអ្វី។ ខ្ញុំចង់មានអារម្មណ៍អ្វីមួយយ៉ាងខ្លាំងក្លា។»
៤) «ជនរងគ្រោះនៃជំងឺផ្លូវចិត្តដែលអស់ក្ដីសង្ឃឹមពិតប្រាកដគឺត្រូវបានរកឃើញនៅក្នុងចំណោមពួកយើងដែលស្ដែងចេញមកហាក់ដូចជាប្រក្រតីធម្មតា។ ពួកគេជាច្រើនប្រក្រតីធម្មតាព្រោះពួកគេបានសាំុយ៉ាងខ្លាំងទៅនឹងទម្រង់នៃអត្ថិភាពរបស់យើង ព្រោះសំឡេងមនុស្សរបស់ពួកគេត្រូវបានធ្វើឲ្យស្ងៀមស្ងាត់តាំងពីដំបូងមកនៅក្នុងជីវិតរបស់ពួកគេ រហូតទាល់តែពួកគេមិនសូម្បីតែជម្នះឬរងទុក្ខឬវិវត្តនូវរោគសញ្ញាដែលមនុស្សវិកលចរិតមាននោះឡើយ។»
៥) «បុគ្គលម្នាក់ជឿអ្វីមួយព្រោះគាត់ត្រូវបានដាក់នៅក្នុងលក្ខខណ្ឌឲ្យជឿវា។»
៦) «អាថ៌កំបាំងនៃបញ្ញវន្តគឺជាការនាំយកនូវវិញ្ញាណកូនក្មេងទៅកាន់វ័យចាស់ជរា ដែលមានន័យថាមិនត្រូវបាត់បង់ភាពក្លៀវក្លារបស់អ្នកនោះឡើយ។»
៧) «ការចងចាំរបស់បុគ្គលម្នាក់ៗគឺជាអក្សរសាស្ត្រឯកជនរបស់គាត់។»
ដោយ៖ ស្រីពៅ
អត្ថបទទាក់ទង៖ ប្រយោគចំនួន១០ឃ្លា ដែលឆ្លុះបញ្ចាំងពីការគិតបែបដឺដងប្លែកពីគេរបស់កវីនិពន្ធ Mark Twain