សម្ដី​ដកស្រង់​ចំនួន ​៥ឃ្លា ​ពី​លោកស្រី Teal Swan ម្ចាស់​សៀវភៅ The Anatomy of Loneliness​



ថ្ងៃនេះ​យើង​បាន​ចងក្រង​សម្ដី​ដកស្រង់​ចំនួន​ ៥ឃ្លា ​ពី​លោកស្រី Teal Swan ម្ចាស់​សៀវភៅ The Anatomy of Loneliness:

 

១) «មនុស្ស​ជាច្រើន​គិត​ថា​ក្លាយ​ជា​​មាន​ទំនាក់ទំនង​នឹង​វិញ្ញាណ​មានន័យថា​ក្លាយ​ជា​មាន​ភាព​វិជ្ជមាន ប៉ុន្តែ​ក្លាយ​ជា​មាន​ទំនាក់ទំនង​នឹង​វិញ្ញាណ​មានន័យថា​ភ្ញាក់ខ្លួន​និង​មាន​សតិ​ដឹង។ ភ្ញាក់​ខ្លួន​គឺជា​រឿង​មួយ​ដែល​ខុស​ប្លែក​ពី​គ្នា​យ៉ាង​ខ្លាំង​ពី​ការ​ក្លាយ​ជា​មាន​ភាព​វិជ្ជមាន។ ដើម្បី​ភ្ញាក់​ខ្លួន​និង​មាន​សតិ​ដឹង យើង​ត្រូវតែ​ក្លាយ​ជា​មាន​ភាព​ស្មោះត្រង់។ ភាព​ស្មោះត្រង់​រួម​បញ្ចូល​ទាំង​វិជ្ជមាន​និង​អវិជ្ជមាន។»

 

២) «អ្វី​ដែល​ខ្ញុំ​ដឹង​គឺ​ថា​សេចក្ដីទុក្ខ​បង្កើត​នូវ​សេចក្ដីទុក្ខ ហើយ​របៀប​តែមួយគត់​ដើម្បី​ផ្លាស់ប្ដូរ​វា​នៅ​នៅ​ក្នុង​ពិភពលោក​គឺជា​ការ​ក្លាយ​ជា​ភាព​រីករាយ​ហើយ​ចាប់ផ្ដើម​ចម្លង​មនុស្ស​ជាមួយ​នឹង​វា។ បើ​អ្នក​ក្លាយ​ជា​ភាព​រីករាយ អ្នក​នឹង​មិន​ធ្វើឲ្យ​អ្នកដទៃ​មិន​សប្បាយចិត្ត​នោះ​ឡើយ​ហើយ​វដ្ដ​នៃ​សេចក្ដីទុក្ខ​នឹង​បញ្ចប់។ ហេតុអ្វី​បាន​ជា​ខ្ញុំ​ខ្វល់ ? ព្រោះ​ថា​ខ្ញុំ​គឺជា​អ្នក។ សេចក្ដីទុក្ខ​របស់​អ្នក​គឺជា​សេចក្ដីទុក្ខ​របស់​ពិភពលោក។ អ្នក​មិន​អាច​រងទុក្ខ​ហើយ​មិន​ជះ​ឥទ្ធិពល​ដល់​គ្រប់​អ្វីៗ​ទាំងអស់​នៅ​ក្នុង​អត្ថិភាព​បាន​នោះ​ឡើយ។»

 

៣) «វា​មិនមែន​ជា​អារម្មណ៍​ដែល​មិន​ស្រណុក​ចិត្ត​ខ្លួន​វា​នោះ​ទេ​ដែល​ឈឺចាប់ វា​គឺជា​ការ​ជំទាស់​ប្រឆាំង​របស់​យើង​ទៅ​កាន់​អារម្មណ៍​ដែល​មិន​ស្រណុកចិត្ត​នោះ​ទៅវិញ​ទេ​ដែល​ធ្វើឲ្យ​យើង​ឈឺចាប់។»

 

៤) «មិន​ខ្វល់​ថា​តើ​អ្នក​គិត​អំពី​ខ្លួនឯង​បែប​ណា​ឬ​អ្វី​ដែល​អ្នក​ត្រូវ​បាន​គេ​ប្រាប់​អំពី​អ្នក​បែប​ណា​ឬ​អ្វី​ដែល​អ្នក​អាច​នឹង​ត្រូវ​បាន​គេ​បង្រៀន​ឲ្យ​ជឿ​លើ​ខ្លួនឯង​បែប​ណា​នោះ​ទេ... មិន​មាន​អ្វី​ដែល​ខុស​ឆ្គង​ជាមួយ​នឹង​អ្នក​នោះ​ឡើយ។ វា​មិន​ធ្លាប់​មាន​នោះ​ឡើយ។»

 

៥) «សូម្បីតែ​ជា​ផ្នែក​នៅ​ខាងក្នុង​អ្នក​ដែល​មើល​ទៅ​ហាក់ដូចជា​កំពុងតែ​ធ្វើឲ្យ​អ្នក​ឈឺចាប់​ក៏ដោយ តាម​ពិត​ទៅ​វា​គឺ​កំពុងតែ​ធ្វើ​បែបនេះ​ដោយសារតែ​ពួកវា​គិត​ថា​វា​គឺជា​ប្រយោជន៍​របស់​អ្នក។»

ដោយ៖ ស្រីពៅ

អត្ថបទទាក់ទង៖ ទស្សន​ចំនួន​១២ឃ្លា ដែល​និយាយ​អំពី​ចក្រវាល អត្ថិភាព និង​ជីវិត​របស់​មនុស្ស

X
5s