ប្រយោគ​ចំនួន ​៦ឃ្លា​ ពី​សៀវភៅ The Seat of the Soul ដោយ​អ្នកនិពន្ធ​ជាតិ​អាមេរិក លោក Gary Zukav​



ថ្ងៃនេះ​យើង​បាន​ចងក្រង​នូវ​ប្រយោគ​ចំនួន​ ៦ឃ្លា ​ពី​សៀវភៅ The Seat of the Soul ដោយ​អ្នកនិពន្ធ​និង​គ្រូបង្រៀន​ផ្នែក​ចិត្ត​វិញ្ញាណ​ជាតិ​អាមេរិក លោក Gary Zukav:

 

១) «សម្រាប់​រាល់​ទង្វើ​ទាំងអស់ វា​មាន​នូវ​ភាព​ស្មើគ្នា​និង​ការ​ប្រតិកម្ម​ដែល​បញ្ច្រាស​មក​វិញ។ អ្នក​ទទួល​បាន​ពី​ពិភពលោក​នូវ​អ្វី​ដែល​អ្នក​បាន​ផ្ដល់ឲ្យ។»

 

២) «បើ​អ្នក​មិន​អាច​ស្រឡាញ់​ខ្លួនឯង អ្នក​មិន​អាច​ស្រឡាញ់​អ្នកដទៃ​ហើយ​អ្នក​មិន​អាច​ទ្រាំ​នឹង​ឃើញ​អ្នកដទៃ​ត្រូវ​បាន​គេ​ស្រឡាញ់​បាន​នោះ​ឡើយ។»

 

៣) «រាល់​ទង្វើ ការ​គិត និង​អារម្មណ៍ ត្រូវ​បាន​ជំរុញ​ដោយ​ចេតនា ហើយ​ចេតនា​នោះ​គឺជា​ហេតុ​ដែល​កើតឡើង​ជា​អត្ថិភាព​តែមួយ​ជាមួយ​នឹង​ផល។»

 

៤) «រឿង​មួយ​អាច​ប្រាកដ​បាន​គឺ​ថា បុគ្គល​ណា​ដែល​មាន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ហិង្សា​មាន​ការ​ឈឺចាប់​យ៉ាង​ជ្រៅ ព្រោះ​ថា​វិញ្ញាណ​ដែល​មាន​សុខភាព​ល្អ​និង​មាន​តុល្យភាព​មិន​អាច​ធ្វើ​បាប​អ្នកដទៃ​បាន​ឡើយ។»

 

៥) «ភាព​យុត្តិធម៌​ដែល​មិន​វាយតម្លៃ​គឺជា​ការ​មើល​ឃើញ​ដែល​អនុញ្ញាត​អ្នក​ឲ្យ​ឃើញ​គ្រប់យ៉ាង​នៅ​ក្នុង​ជីវិត ប៉ុន្តែ​មិន​ចូលរួម​ពាក់ព័ន្ធ​នៅ​ក្នុង​អារម្មណ៍​អវិជ្ជមាន​របស់​អ្នក។»

 

៦) «យល់​ពី​សេចក្ដី​អាក្រក់​ថា​ជា​អវត្តមាន​របស់​ពន្លឺ​មិនមែន​ទាមទារ​អ្នក​ឲ្យ​ក្លាយ​ជា​អកម្ម​ឬ​ក៏​មិន​រវល់​នឹង​ទង្វើ​អាក្រក់​ឬ​អាកប្បកិរិយា​អាក្រក់​នោះ​ឡើយ។ បើ​អ្នក​ឃើញ​ក្មេង​ដែល​ត្រូវ​បាន​គេ​ធ្វើ​បាប ឬ​ក៏​មនុស្ស​ដែល​ត្រូវ​បាន​គេ​គាបសង្កត់​ជា​ឧទាហរណ៍ វា​ជា​រឿង​ដែល​សម​គួរ​ដែល​អ្នក​ធ្វើ​នូវ​អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន​ដើម្បី​ការពារ​ក្មេង ឬ​ជួយ​មនុស្ស ប៉ុន្តែ​បើ​មិនមាន​សេចក្ដី​មេត្តា​នៅ​ក្នុង​បេះដូង​របស់​អ្នក​ដែល​សម្រាប់​មនុស្ស​ដែល​ធ្វើ​បាប​និង​គាប​សង្កត់​គេ សម្រាប់​មនុស្ស​ដែល​មិនមាន​សេចក្ដី​មេត្តា​ដែរ​ទេ​នោះ តើ​អ្នក​មិន​ក្លាយ​ទៅ​ដូចជា​ពួកគេ​ទេ​ឬ ?»

ដោយ៖ ស្រីពៅ

អត្ថបទទាក់ទង៖ សម្ដី​ដកស្រង់​ចំនួន​៨ឃ្លា ដែល​អាច​នាំ​អ្នក​ឲ្យ​ចាកចេញ​ពី​ការ​ឃុំឃាំង​របស់​ខ្លួនឯង​បាន

X
5s