ប្រយោគចំនួន ៧ឃ្លា ពីបុគ្គលទាំងនេះដើម្បីឲ្យពួកគេបានបង្រៀនអ្នកពីជីវិត
ខាងក្រោមនេះគឺជាប្រយោគចំនួន ៧ឃ្លា ពីបុគ្គលទាំងនេះដើម្បីឲ្យពួកគេបានបង្រៀនអ្នកពីជីវិត៖
១) «ដើម្បីអាចសើចបានពិតប្រាកដ អ្នកត្រូវតែអាចទទួលយកការឈឺចាប់របស់អ្នកនិងលេងជាមួយវា!» Charlie Chaplin
២) «ភាពសាមញ្ញមិនមែនជារបស់ដែលសាមញ្ញនោះឡើយ។» Charlie Chaplin
៣) «បញ្ញវន្តគឺជាការស្វែងរកការភ្ជាប់គ្នាដែលមិនអាចមើលឃើញដោយភ្នែកទទេបាន។» Vladimir Nabokov
៤) «ចុងបញ្ចប់ អ្នកវាស់ស្ទង់ខ្លួនឯងតាមរយៈអ្នកដទៃ វាពិតជាគ្មានអ្វីផ្សេងក្រៅពីនេះនោះឡើយ។ មានពេលខ្លះ ដោយមិនមានចេតនា នរណាម្នាក់បានបង្រៀនអ្នកពីអ្វីមួយអំពីខ្លួនឯង។» Ian Mcewan
៥) «ក្នុងនាមជាអ្នកនិពន្ធ ខ្ញុំចាប់អារម្មណ៍ទៅលើអ្វីដែលមនុស្សបាននិយាយប្រាប់ខ្លួនឯងនូវអ្វីដែលបានកើតឡើងជាជាងអ្វីដែលបានកើតឡើងជាក់ស្ដែង។» Kazuo Ishiguro
៦) «យើងមានភាពមិនចុះសម្រុងគ្នានៅក្នុងធម្មជាតិរបស់យើង។ យើងមិនអាចរស់នៅជាមួយគ្នាបានដោយមិនធ្វើឲ្យរបួសដល់គ្នាទៅវិញទៅមក។» William Golding
៧) «គ្មានការប៉ុនប៉ងធ្វើអ្វីមួយរបស់នរណាម្នាក់អាចល្អទាំងស្រុងនោះឡើយ វាត្រូវតែមានការបង់ថ្លៃសម្រាប់សងវិញជានិច្ច។» William Golding
ដោយ៖ ស្រីពៅ
អត្ថបទទាក់ទង៖ ប្រយោគចំនួន១០ឃ្លា សម្រាប់ធ្វើជាអាហារជំនួយដល់សមត្ថភាពក្នុងការដោះស្រាយបញ្ហារបស់អ្នក