វិនិយោគភូមិចម្ការលម៉ើជាលិកា «ចំណេញលើគោក»!
ក្នុងភាពជាដៃគូ ក្រុមហ៊ុន We Strong Realty បាននិងកំពុងទទួលគម្រោងលក់ចម្ការលម៉ើជាលិកា ដ៏ពិសេសដែលមិនធ្លាប់មានពីមុនមកនៅក្នុងប្រទេសកម្ពុជា ។ លម៉ើជាលិកា ត្រូវបានយកមកដាំដុះនៅក្នុងតំបន់អភិវឌ្ឍហ្គ្រីនរីសត (Green Resort) ធម្មជាតិរនៃទឹកដីខេត្តកំពង់ឆ្នាំង ដែលជាគម្រោង និងតំបន់វិនិយោគ ភូមិចម្ការលម៉ើជាលិការទម្រង់ កសិ-ទេសចរណ៍ ធំជាងគេ និងដំបូងគេបង្អស់ ដែលនឹងផ្តល់ជូនអ្នកវិនិយោគនូវផលចំណេញនឹកស្មានមិនដល់។
បើនិយាយពីលម៉ើជាលិកានេះគឺមិនដូចប្រភេទ លម៉ើផ្សេងៗនោះទេ ពោលគឺជាប្រភេទលម៉ើឆ្លងកាត់ការធ្វើតេស្តឡាបូជាយូខែ ដើមមានសុខភាពល្អ ងាយស្រួលដាំដុះ ថែទាំ និងទទួលបានទិន្នផលខ្ពស់ទៀតផង។ លម៉ើប្រភេទនេះមានភាពធននឹងអាកាសធាតុ រសជាតិឆ្ងាញ់ពិសារ មានគុណប្រយោជន៍ច្រើនសម្រាប់សុខភាព ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍គឺវាមានតម្រូវការខ្ពស់លើទីផ្សាររួមទាំងតម្លៃថ្លៃ (ទាំងដើម និងផ្លែ)។ អ្វីដែលពីសេសបំផុតនោះគឺ លម៉ើជាលិកា ជាប្រភេទលម៉ើមានស្តង់ដារគ្រប់គ្រាន់ដល់ការនាំចេញ ឬពេញនិយមនៅទីផ្សារក្រៅប្រទេស។
ដោយសារតែគុណសម្បត្តិដ៏ច្រើនមហាសាលរបស់វានេះហើយទើបធ្វើឲ្យដើមលម៉ើប្រភេទនេះមានតម្លៃថ្លៃខ្លាំងណាស់។ គ្រាន់តែដើមតូចមួយដើមមានអាយុជាង ០១ឆ្នាំអាចមានតម្លៃរហូតដល់ទៅជិត ២០០ដុល្លារអាមេរិកទៅហើយ ខណៈដែលវាអាចផ្តល់ផលបាននៅពេលមានអាយុចន្លោះពី ៣ឆ្នាំកន្លះ ទៅ៤ឆ្នាំ (ចន្លោះពី ៣០ ទៅ ៤០គីឡូក្រាមក្នុងមួយដើម)។
នៅពេលនេះ ជាឱកាសដ៏វិសេសវិសាល និងមិនធ្លាប់មានពីមុនមក សម្រាប់ការវិនិយោគ គម្រោងវិនិយោគ ចម្ការលម៉ើជាលិកានៅតំបន់អភិវឌ្ឍហ្គ្រីនរីសតធម្មជាតិ ដែលលោកអ្នកនឹងទទួលបានផលលើសពីការស្មាន។
តាមរយៈក្រុមហ៊ុន We Strong Realty លោកអ្នកនឹងទទួលដីចម្ការទំហំ ២០ម៉ គុណនឹង ៤០ម៉ លក់ជូនក្នុងតម្លៃសមរម្យបំផុត ដោយមានបន្ថែមជូនការដាំដើមលម៉ើជាលិកាចំនួន ៣០ដើមដោយឥតគិតថ្លៃជូនអតិថិជនទៀត។ ដីចម្ការនៃមានបែងចែកជាប្លង់កណ្ដាល និងប្លង់កែង។ លោកអ្នកមិនបាច់ព្រួយពីផលទទួលបានលើដំណាំលម៉ើក្នុងតំបន់នេះទេ ព្រោះម្ចាស់គម្រោងបានធ្វើការសិក្សាយ៉ាងច្បាស់ពីភាពស៊ាំ និងភាពអំណោយផលលើការដាំដុះក្នុងតំបន់រួចជាស្រេចមុនពេលសម្រេចដាក់ចេញគម្រោងសម្រាប់លោកអ្នកវិនិយោគ។
ក្រៅពីទទួលបានការវិនិយោគក្នុងតម្លៃពិសេស សម្រាប់ ៦០ប្លង់ដំបូងនេះ លោកអ្នកនឹងទទួលបានឱកាសពិសេសលើការជួលវិញពីម្ចាស់គម្រោង សម្រាប់រយៈពេល ៥ឆ្នាំ (ក្នុងករណីលោកអ្នកចង់ជួលយកផលចំណេញនាពេលដំបូង)។ មិនចំណាយកម្លាំងទៅថែដីចម្ការខ្លួនឯង ព្រោះមានអ្នកមើលថែជូនលើដំណាំលម៉ើដែលជាក្រុមហ៊ុនជំនាញខាងកសិកម្ម ហើយបានចំណូលបណ្ដើរៗសឹងតែរួចតម្លៃដីបាត់ទៅហើយ ពេលចប់កុងត្រាជួល លោកអ្នកទទួលបានទាំងដី បានទាំងដំណាំ។
នៅមិនទាន់អស់ទេ លោកអ្នកនឹងទទួលបានអត្ថប្រយោជន៍បន្ថែមទៀតគឺ ការសង់ផ្ទះលម្ហែកាយក្នុងដីចម្ការរបស់លោកអ្នកដើម្បីស្នាក់នៅ ឬទុកសម្រាប់ជួលពេលណាក៏បាន។ រីឯផ្លូវក្នុងតំបន់ដីចម្ការទៀតសោត ជាប្រភេទផ្លូវបេតុងហើយជឿថាគ្មានគម្រោងចម្ការណាដែលមានការរៀបចំជូនអ្នកវិនិយោគបែបនេះឡើយ។
បញ្ជាក់ម្តងទៀត លោកអ្នកវិនិយោគលើគម្រោងភូមិចម្ការលម៉ើជាលិកាមួយនេះមិនត្រឹមតែទទួលបានដីចម្ការ មានដាំតែដំណាំប៉ុណ្ណោះទេ ប៉ុន្តែលោកអ្នកកំពុងតែចាប់យកសក្តានុពលរបស់ខ្លួននៅក្នុងតំបន់រីសតធម្មជាតិដែលមានការវិនិយោគយ៉ាងច្រើនសន្ធឹកសន្ធាប់។ ចំណុចទាំងនេះនឹងកាន់តែបន្ថែមតម្លៃដល់ការវិនិយោគរបស់អ្នក និងចូលរួមលើកកម្ពស់ការវិនិយោគលើតំបន់កសិ-ទេសចរណ៍ក្នុងប្រទេសកម្ពុជាកាន់តែខ្លាំង។
សូមទំនាក់ទំនងមកកាន់ We Strong Realty ឥលូវនេះដើម្បីទទួលបានព័ត៌មានលម្អិតពីគម្រោងវិនិយោគដ៏ល្អមួយនេះ។
លោកអ្នកអាចចូលទៅកាន់ហ្វេសប៊ុកផេកផ្លូវការទីនេះរបស់ We Strong Realty ឬ ទំនាក់ទំនងតាមរយៈលេខទូរស័ព្ទខាងក្រោម៖
☎️(+855)15 224 299
☎️(+855)96 62 62 642
☎️(+855)12 66 61 04
📩 Email: [email protected]
អាសយដ្ឋាន៖ ផ្ទះលេខ 5A ផ្លូវ 11OBT, សង្កាត់ ចោមចៅ ខណ្ឌ ពោធិ សែនជ័យ រាជធានី ភ្នំពេញ។