ទស្សនចំនួន ១០ឃ្លា ដែលអាចធ្វើបដិវត្តអ្នកបាន
ខាងក្រោមនេះគឺជាទស្សនចំនួន ១០ឃ្លា ដែលអាចធ្វើបដិវត្តអ្នកបាន:
១) «បើរចនាសម្ព័ន្ធរបស់ចិត្តមនុស្សនៅតែមិនផ្លាស់ប្ដូរ ចុងក្រោយយើងនៅតែបង្កើតឡើងវិញនូវពិភពលោកដដែល សេចក្ដីអាក្រក់ដដែល និងភាពដំណើរការមិនប្រក្រតីដដែល។» Eckhart Tolle
២) «សង្កេតការគិតរបស់អ្នក កុំជឿពួកវាពេក។» Eckhart Tolle
៣) «អ្វីក៏ដោយដែលអ្នកទទួលយកទាំងស្រុងនឹងនាំអ្នកទៅកាន់សន្តិភាព។ នេះគឺជាអភិនីហារនៃការចុះចាញ់។» Eckhart Tolle
៤) «ព្យាយាមកុំបដិសេធការផ្លាស់ប្ដូរដែលបានមករកអ្នក។ ជាជាងបែបនេះចូរបណ្ដោយឲ្យជីវិតរស់នៅតាមរយៈអ្នក។ ហើយកុំព្រួយបារម្ភថាជីវិតរបស់អ្នកកំពុងតែក្រឡាប់បញ្ច្រាសទិស។ តើអ្នកអាចដឹងយ៉ាងម៉េចបានថាផ្នែកដែលអ្នកធ្លាប់តែរស់នៅប្រសើរជាងផ្នែកដែលនឹងមកដល់នោះ ?» Rumi
៥) «ការពារខ្លួនឯងពីការគិតរបស់អ្នក។» Rumi
៦) «ភាពរសាប់រសល់អារម្មណ៍របស់យើងមិនមែនមកពីការគិតអំពីអនាគតនោះឡើយ ប៉ុន្តែគឺមកពីការចង់គ្រប់គ្រងវា។» Khalil Gibran
៧) «បញ្ញាលែងជាបញ្ញាតទៅទៀតនៅពេលដែលវាមានមោទនភាពពេកនឹងជូតទឹកភ្នែក ម៉ឺងម៉ាត់ពេកនឹងសើច និងអាត្មានិយមពេកនឹងស្វែងរកអ្នកដទៃក្រៅពីខ្លួនវា។» Khalil Gibran
៨) «រហូតទាល់តែអ្នកធ្វើឲ្យផ្នែកដែលមិនដឹងខ្លួនទៅជាដឹងខ្លួនវិញ ពុំនោះទេវានឹងដឹកនាំទិសនៃជីវិតរបស់អ្នក ហើយអ្នកនឹងហៅវាថាព្រហ្មលិខិត។» Carl Jung
៩) «បញ្ញាទទួលស្គាល់ថាគ្រប់អ្វីទាំងអស់សុទ្ធតែមានមុខពីរ។» Carl Jung
១០) «យើងមិនអាចផ្លាស់ប្ដូរអ្វីបាននោះទេរហូតទាល់តែយើងទទួលស្គាល់វា។ រិះគន់មិនបានដោះលែងវាឲ្យមានសេរីភាពនោះទេ វាគ្រាន់តែជាន់សង្កត់ប៉ុណ្ណោះ។» Carl Jung
ដោយ៖ ស្រីពៅ
អត្ថបទទាក់ទង៖ ទស្សនចំនួន៩ឃ្លា ដែលនិយាយពីការពិតមួយចំនួនក្នុងជីវិតដែលអ្នកគួរពិចារណា