ប្រយោគចំនួន ៦ឃ្លា ដែលអាចឲ្យអ្នកចេះរស់នៅក្នុងភាពច្របូកច្របល់នៃចិត្តរបស់អ្នក
ខាងក្រោមនេះគឺជាប្រយោគចំនួន ៦ឃ្លា ដែលអាចឲ្យអ្នកចេះរស់នៅក្នុងភាពច្របូកច្របល់នៃចិត្តរបស់អ្នក:
១) «រឿងដែលពិបាកជម្រុញឲ្យអ្នកជំនះរាល់នឿយហត់ និងក្តៅក្រហាយទាំងអស់ហើយបង្កើតជាទម្លាប់សម្រាប់អភិវឌ្ឍខ្លួនឯង។ អ្នកមានជម្រើសក្នុងការចាប់ផ្ដើមនៅក្នុងគំរូទម្លាប់ដែលមិនគួរជាទីចូលចិត្តព្រោះវានឿយហត់នៅពេលដំបូង តែអ្នកនឺងអនុញ្ញាតឲ្យអ្វីទាំងនោះផ្លាស់ប្តូរខ្លួនអ្នកដើម្បីកែប្រែចំណុចមិនល្អចេញ»។ Pema Chodron
២) «ទុកទ្វារមុខនិងទ្វារក្រោយរបស់អ្នកចំហចោល។ បណ្ដោយឲ្យការគិតរបស់អ្នកមកហើយទៅវិញ។ គ្រាន់តែកុំចាក់តែឲ្យវាផឹកទៅបានហើយ។» Shunryu Suzuki
៣) «គ្មានអ្វីមួយនៅខាងក្រៅខ្លួនអ្នកអាចបង្កឲ្យអ្នកមានបញ្ហាបាននោះឡើយ។ អ្នកខ្លួនឯងនោះទេដែលបង្កនូវរលកនៅក្នុងចិត្តរបស់ខ្លួនឯង។ បើអ្នកទុកចោលចិត្តរបស់អ្នកឲ្យទៅតាមសភាពពិតរបស់វា វានឹងក្លាយជាស្ងប់ស្ងាត់។ ចិត្តនេះត្រូវបានហៅថាចិត្តធំទូលាយ។» Shunryu Suzuki
៤) «សាសនាមានន័យថារស់នៅជីវិតរបស់ខ្លួនឯង ដោយស្រស់ស្រាយនិងថ្មីទាំងស្រុង ដោយមិនត្រូវបានបោកបញ្ឆោតដោយនរណាម្នាក់។» Kodo Sawaki
៥) «អ្នកមិនអាចស្វែងរកសន្តិភាពអ្វីបានដោយគេចចេញពីការឈឺចាប់និងសេចក្ដីទុក្ខរបស់មនុស្សបានឡើយ។ អ្នកត្រូវតែស្វែងរកសន្តិភាពនិងភាពចុះសម្រុងគ្នានៅចំកណ្ដាលនៃការឈឺចាប់របស់មនុស្សតែម្ដង។ នេះគឺជាគោលដៅនៃជីវិតដែលមានទំនាក់ទំនងនឹងវិញ្ញាណ។» Dainin Katagiri
៦) «អ្នកដទៃបង្រៀនយើងថាយើងគឺជានរណា។ ឥរិយាបថរបស់ពួកគេចំពោះយើងគឺជាកញ្ចក់ដែលយើងរៀនមើលខ្លួនឯង ប៉ុន្តែកញ្ចក់នោះគឺវៀច។ យើងប្រហែលជាមានសតិដឹងតិចតួចនោះទេអំពីអំណាចដ៏ខ្លាំងសម្បើមនៃមជ្ឈដ្ឋានសង្គមរបស់យើង។» Alan Watts
ដោយ៖ ស្រីពៅ
អត្ថបទទាក់ទង៖ គតិចំនួន១០ឃ្លារបស់ Rabindranath Tagore កវីកំណាព្យនិងអ្នកនិពន្ធមួយរូបរបស់បេនហ្គាលី