សម្ដី​ដកស្រង់​ចំនួន​ ៩ឃ្លា​ ពីលោក Leonard Cohen ដែលជា​តន្ត្រីករជាតិ​កាណាដាមួយ​រូប​​ដែល​តាក់តែង​និង​សម្ដែង​ស្នាដៃ​របស់​ខ្លួនឯង​



ថ្ងៃនេះ​យើង​បាន​ចងក្រង​នូវ​សម្ដី​ដកស្រង់​ចំនួន​ ៩ឃ្លា ​ពី​តន្ត្រីករ​ដែល​តាក់តែង​និង​សម្ដែង​ស្នាដៃ​របស់​ខ្លួនឯង(singer-songwriter) អ្នក​តែង​កំណាព្យ​និង​រឿង​ប្រលោមលោក​ជាតិ​កាណាដា​មួយ​រូប លោក Leonard Cohen:

 

១) «បើ​អ្នក​មិន​ក្លាយ​ជា​មហាសមុទ្រ​ទេ អ្នក​នឹង​ពុល​នាវា​ជា​រៀងរាល់​ថ្ងៃ។»

 

២) «វា​មាន​ចន្លោះ​បែកបាក់​នៅ​ក្នុង​គ្រប់​អ្វីៗ​ទាំងអស់។ នោះ​គឺជា​របៀប​ដែល​ពន្លឺ​ចូល​មក។»

 

៣) «តើ​ខ្ញុំ​អាច​ចាប់ផ្ដើម​អ្វី​ថ្មី​ ជាមួយ​នឹង​អ្វីៗ​ទាំងអស់​កាល​ពី​ម្សិលមិញ​បាន​យ៉ាង​ដូចម្ដេច​កើត ?»

 

៤) «ខ្ញុំ​កាន់តែ​ចាស់ ខ្ញុំ​កាន់តែ​ជឿ​ថា ​ខ្ញុំ​មិនមែន​កំពុងតែ​បើក​ដំណើរការ​កម្មវិធី​ផ្សាយ​នោះ​ឡើយ។»

 

៥) «នៅ​ពេល​ដែល​ភ្នែក​របស់​យើង​វិវត្ត​ទៅ​ជា​សាំុ​ជាមួយ​នឹង​ការ​មើលឃើញ ពួកវា​ការពារ​ខ្លួនវា​ពី​ភាព​អស្ចារ្យ។»

 

៦) «ពួកយើង​ពិតជា​តូច​ណាស់​នៅ​ចន្លោះ​រវាង​ដួងតារា ពិតជា​ធំ​ណាស់​បើ​ធៀប​ជាមួយ​នឹង​មេឃ។»

 

៧) «ដើរ​តាម​ខ្ញុំ បុគ្គល​មាន​បញ្ញាម្នាក់​និយាយ ប៉ុន្តែ​គាត់​បែរជា​ដើរ​នៅ​ពី​ក្រោយ​ទៅវិញ។»

 

៨) «អ្នក​ត្រូវ​បាន​ឃុំ​ជាប់​នៅ​ក្នុង​សេចក្ដី​ទុក្ខ​របស់​អ្នក ហើយ​ភាព​សប្បាយ​រីករាយ​របស់​អ្នក​គឺជា​គម្រប​បិទ។»

 

៩) «ខ្ញុំ​ឃើញ​មនុស្ស​អនុញ្ញាត​ឲ្យ​ជីវិត​របស់​ពួកគេ​វិនាស​ហិនហោច ហើយ​ក្លាយ​ជា​រាក់​កំផែល ដូច្នេះ​ពួកគេ​មិន​អាច​រីករាយ​នឹង​អណ្ដូង​ដ៏​ជ្រៅ​នៃ​បទពិសោធន៍​បាន​ទេ។ ប្រហែល​ជា​វា​តែងតែ​ទៅ​តាម​របៀប​នេះ​ឯង​នៅ​ពេល​ដែល​បេះដូង​មាន​ទំនោរ​នឹង​បិទ​ចោល។ បើ​បេះដូង​បិទ​ចោល​និង​មិន​មាន​ឥទ្ធិពល​អ្វី​ជា​លទ្ធផល នោះ​វា​នឹង​មិន​អី​នោះ​ទេ ប៉ុន្តែ​នៅ​ពេល​បេះដូង​បិទ​ចោល ប្រព័ន្ធ​ទាំងមូល​ក្លាយ​ទៅ​ជា​ភាព​សោកសៅ​មួយ​ប្រភេទ នោះ​វា​នឹង​មិន​អាច​ទ្រាំទ្រ​បាន​នោះ​ឡើយ។»

ដោយ៖ ស្រីពៅ

អត្ថបទទាក់ទង៖ សម្ដីដកស្រង់​ចំនួន​១០ឃ្លា ដែល​អាច​រំញោច​ប្រព័ន្ធ​នៃ​ការគិត​របស់​អ្នក​ដែល​ធ្លាប់​មាន​កន្លង​មក​

X
5s