ទស្សនចំនួន ១០ឃ្លា ដែលបុគ្គលល្បីៗទាំងនេះបានរៀបរាប់ពីបទពិសោធន៍ដែលពួកគេបានដើរនៅលើផ្លូវជីវិតរបស់ពួកគេ
ខាងក្រោមនេះគឺជាទស្សនចំនួន ១០ឃ្លា ដែលបុគ្គលល្បីៗទាំងនេះបានរៀបរាប់ពីបទពិសោធន៍ដែលពួកគេបានដើរនៅលើផ្លូវជីវិតរបស់ពួកគេ:
១) «មិនថាអ្នកធ្វើដំណើរឆ្ងាយប៉ុណ្ណាក៏ដោយ អ្នកមិនអាចគេចចេញពីខ្លួនឯងបានឡើយ។» Haruki Murakami
២) «ជីវិតទន់ជ្រាយខ្លាំងជាងអ្វីដែលយើងគិតទៅទៀត។ ដូច្នេះហើយអ្នកគួរតែធ្វើដាក់អ្នកដទៃនៅក្នុងរបៀបមួយដែលមិនបន្សល់ទុកនូវវិប្បដិសារី ហើយប្រកបដោយភាពស្មោះត្រង់។» Haruki Murakami
៣) «ដើម្បីរៀនសូត្របុគ្គលម្នាក់ត្រូវតែដាក់ខ្លួន ហើយជីវិតគឺជាគ្រូដែលល្អបំផុត។» James Joyce
៤) «សង្គ្រាមគ្រាន់តែជាការរត់គេចដ៏កំសាកមួយពីបញ្ហានៃសន្តិភាពប៉ុណ្ណោះ។» Thomas Mann
៥) «កំហុសគឺជាច្រកទ្វារឆ្ពោះទៅកាន់ការរុករក។» James Joyce
៦) «អ្វីក៏ដោយដែលអ្នកកំពុងស្វែងរកនឹងមិនមកដល់នៅក្នុងទម្រង់ដែលអ្នករំពឹងទុកនោះឡើយ។» Haruki Murakami
៧) «វាមិនមានអតីតកាល មិនមានអនាគតកាល គ្រប់យ៉ាងហូរនៅក្នុងបច្ចុប្បន្នកាលដែលគ្មានទីបំផុត។» James Joyce
៨) «ពួកគេរស់នៅហើយសើច ហើយស្រឡាញ់ ហើយក៏ចាកចេញទៅ។» James Joyce
៩) «ការងារពិតប្រាកដរបស់មនុស្សគឺជាការស្វែងរកផ្លូវរបស់ខ្លួនឯងទៅកាន់ខ្លួនឯង។» Hermann Hesse
ដោយ៖ ស្រីពៅ
អត្ថបទទាក់ទង៖ សុភាសិតចំនួន១៣ឃ្លា ដែលអ្នកគួរក្រេបយកគតិបណ្ឌិតពីជាតិសាសន៍ទាំងនេះ