ប្រយោគចំនួន ៣ឃ្លា ដែលអាចធ្វើឲ្យចិត្តរបស់អ្នកចេះចុះសម្រុងជាមួយគ្រប់ស្ថានការណ៍ទាំងអស់ក្នុងដំណើរជីវិត
ខាងក្រោមនេះគឺជាប្រយោគចំនួន ៣ឃ្លា ដែលអាចធ្វើឲ្យចិត្តរបស់អ្នកចេះចុះសម្រុងជាមួយគ្រប់ស្ថានការណ៍ទាំងអស់ក្នុងដំណើរជីវិត៖
១) «មានស្ទឹងមួយដែលប្រៀបបាននឹងអ្វីដែលក្នុងខ្លួនរបស់យើង ហើយរាល់ដំណក់ទឹកទាំងអស់នៅក្នុងស្ទឹងនោះគឺជាអារម្មណ៍។ ដើម្បីសង្កេតអារម្មណ៍របស់យើង យើងអង្គុយនៅលើច្រាំងនៃស្ទឹងនោះហើយកត់សម្គាល់ដឹងនូវអារម្មណ៍នីមួយៗនៅពេលដែរវាហូរកាត់មក។ វាអាចគួរជាទីរីករាយ មិនគួរជាទីរីករាយ ឬនៅធម្មតា។ អារម្មណ៍មួយនៅបានមួយភ្លែត ហើយមួយទៀតក៏មក។ ការសមាធិគឺជាការមានសតិដឹងពីអារម្មណ៍នីមួយៗ។ កត់សម្គាល់ដឹងវា ញញឹមដាក់វា សម្លឹងចូលឲ្យជ្រៅទៅក្នុងវា និងទទួលយកវាពេញបេះដូងរបស់អ្នក។ បើយើងបន្តសម្លឹងមើលចូលឲ្យជ្រៅ យើងនឹងស្វែងរកឃើញធម្មជាតិពិតនៃអារម្មណ៍នោះ ហើយយើងនឹងលែងភ័យខ្លាចសូម្បីតែជាអារម្មណ៍ដែលឈឺចាប់ក៏ដោយ។ យើងដឹងថាយើងលើសពីអារម្មណ៍នោះទៅទៀត ហើយយើងអាចទទួលយកអារម្មណ៍នីមួយៗនិងថែទាំវាឲ្យបានល្អបាន។» Thich Nhat Hanh
២) «ហេតុអ្វីបានជាអ្នកប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃ ? ការប្រៀបធៀបនេះត្រូវបានបង្រៀនតាំងតែពីកុមារភាព។ បើអ្នកមិនប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃ អ្នកនឹងជាអ្នក។ តាមរយៈការប្រៀបធៀបអ្នកសង្ឃឹមថាវិវត្ត អភិវឌ្ឍ ក្លាយជាវៃឆ្លាតជាងមុន ស្រស់ស្អាតជាងមុន។ ប៉ុន្តែតើអ្នកនឹងទៅជាបែបនេះមែនទេ ? ការពិតគឺអ្វីដែលជាអ្នក ហើយតាមរយៈការប្រៀបធៀបអ្នកកំពុងតែធ្វើឲ្យការពិតបាក់បែកដែលជាការខ្ជះខ្ជាយនៃថាមពល។ សម្លឹងមើលអ្វីដែលជាអ្នកពិតប្រាកដដោយមិនមានការប្រៀបធៀបផ្ដល់ឲ្យអ្នកនូវថាមពលមហិមាដើម្បីមើល។ នៅពេលអ្នកអាចសម្លឹងមើលខ្លួនឯងដោយមិនមានការប្រៀបធៀប អ្នកបានរំលងហួសពីការប្រៀបធៀបហើយ។» J. Krishnamurti
៣) «នៅពេលបេះដូងត្រឹមត្រូវ `យល់ស្រប`និង`ប្រឆាំង`ត្រូវបានបំភ្លេច។» ជ័ងជឺ
ដោយ៖ ស្រីពៅ
អត្ថបទទាក់ទង៖ ប្រយោគចំនួន៨ឃ្លាពីគ្រូបង្រៀនផ្នែកចិត្តវិញ្ញាណរបស់ឥណ្ឌា ដែលអ្នកគួរអាននិងត្រិះរិះគិត