សម្ដីដកស្រង់ចំនួន ១០ឃ្លា ពីកវីនិពន្ធស្នាដៃល្បីៗនៅលើពិភពលោក
ខាងក្រោមនេះគឺជាសម្ដីដកស្រង់ចំនួន ១០ឃ្លា ពីកវីនិពន្ធស្នាដៃល្បីៗនៅលើពិភពលោក:
១) «ថ្ងៃណាមួយខ្ញុំនឹងស្វែងរកឃើញពាក្យដែលត្រូវ ហើយវានឹងមានភាពសាមញ្ញ។» Jack Kerouac
២) «ពីទីនោះមកទីនេះ ពីទីនេះទៅទីនោះ រឿងដែលគួរឲ្យអស់សំណើចគឺនៅគ្រប់ទីកន្លែង។» Dr. Seuss
៣) «ខ្ញុំចូលចិត្តអ្វីដែលឆ្កួតឡប់មិនស្របតាមហេតុផល។ វាដាស់កោសិកាខួរក្បាលឲ្យភ្ញាក់ឡើង។» Dr. Seuss
៥) «អ្នកនឹងរំលងរឿងរ៉ាវដែលអស្ចារ្យបំផុតបើអ្នកនៅតែបន្តបិទភ្នែករបស់អ្នក។ មានពេលខ្លះសំណួរមានភាពស្មុគស្មាញប៉ុន្តែចម្លើយគឺសាមញ្ញនោះទេ។» Dr. Seuss
៦) «អ្នកបានពាក់របាំងមុខរបស់អ្នកយូរពេករហូតទាល់តែអ្នកបានភ្លេចថាខ្លួនឯងជានរណា។» Alan Moore
៧) «មួយនៅក្នុងចំណោមផលប្រយោជន៍ទាំងអស់នៃការដើរកម្សាន្តជុំវិញពិភពលោក គឺនៅត្រង់អ្នកអាចស្គាល់ពិភពលោកបានធំធេង។ ឯមួយនៅក្នុងចំណោមផលប្រយោជន៍ទាំងអស់នៃការនៅតែមួយកន្លែង គឺនៅត្រង់អ្នកអាចស្គាល់ពិភពលោកបានស៊ីជម្រៅ។» Alan Moore
៨) «ភាពល្អឥតខ្ចោះប្រៀបបានទៅនឹងការរត់ដេញតាមជើងមេឃ ហើយបន្តធ្វើចលនាទៅមុខទៀត។» Neil Gaiman
៩) «ខ្ញុំគិតថានរកគឺជាអ្វីដែលអ្នកស្ពាយតាមជាមួយអ្នក មិនមែនជាទីកន្លែងដែលអ្នកទៅនោះឡើយ។» Neil Gaiman
១០) «មានពេលខ្លះ វិធីដែលល្អបំផុតក្នុងការរៀនសូត្រពីអ្វីមួយ គឺដោយការធ្វើវាខុសហើយមើលពីអ្វីដែលអ្នកបានធ្វើ។» Neil Gaiman
ដោយ៖ ស្រីពៅ
អត្ថបទទាក់ទង៖ ប្រយោគចំនួន៨ឃ្លាពីគ្រូបង្រៀនផ្នែកចិត្តវិញ្ញាណរបស់ឥណ្ឌា ដែលអ្នកគួរអាននិងត្រិះរិះគិត