ទស្សនដ៏ស៊ីជម្រៅចំនួន ៤ របស់លោក Wilhelm Reich ដែលជាគ្រូពេទ្យនិងអ្នកវិភាគចិត្តសាស្ត្រមួយរូបរបស់អូទ្រីស
ថ្ងៃនេះយើងបានចងក្រងនូវទស្សនដ៏ស៊ីជម្រៅចំនួន ៤ របស់លោក Wilhelm Reich ដែលជាគ្រូពេទ្យនិងអ្នកវិភាគចិត្តសាស្ត្រមួយរូបរបស់អូទ្រីស និងត្រូវបានគេស្គាល់ថាជាបុគ្គលមួយរូបនៅក្នុងចំណោមបុគ្គលដែលបដិវត្តខ្លាំងបំផុតនៅក្នុងប្រវត្តិសាស្ត្រនៃវិស័យវេជ្ជសាស្ត្រដែលព្យាបាលនិងសិក្សាបញ្ហាផ្លូវចិត្ត (Psychiatry):
១) «អ្នកខុសពីបុគ្គលអស្ចារ្យក្នុងផ្នែកមួយគឺ បុគ្គលអស្ចារ្យធ្លាប់ជាមនុស្សដែលតូចយ៉ាងខ្លាំងមួយ ប៉ុន្តែគាត់បានអភិវឌ្ឍនូវលក្ខណៈដ៏សំខាន់មួយគឺ គាត់បានកត់សម្គាល់ដឹងនូវភាពតូចតាចនិងភាពចង្អៀតចង្អល់នៅក្នុងការគិតនិងទង្វើរបស់គាត់។ នៅក្រោមសម្ពាធនៃកិច្ចការមួយចំនួនដែលមានន័យខ្លាំងក្លាចំពោះគាត់ គាត់រៀនមើលថាតើភាពតូចតាច ភាពចង្អៀតចង្អល់នៅក្នុងការគិតរបស់គាត់មានគ្រោះថ្នាក់ទៅលើសេចក្ដីសុខរបស់គាត់ដោយរបៀបណា។ និយាយទៅតាមរបៀបមួយទៀតគឺ បុគ្គលអស្ចារ្យដឹងថាពេលណានិងទៅតាមរបៀបណាដែលគាត់គឺជាមនុស្សតូច។ មនុស្សតូចមិនដឹងថាគាត់តូចឡើយហើយក៏ភ័យខ្លាចនឹងដឹងដែរ។ គាត់លាក់ភាពចង្អៀតចង្អល់របស់គាត់ពីក្រោយការក្លែងបន្លំនៃភាពខ្លាំងក្លានិងភាពអស្ចារ្យ ភាពខ្លាំងក្លានិងភាពអស្ចារ្យរបស់នរណាម្នាក់។ គាត់មានមោទនភាពចំពោះឧត្ដមភាពដ៏អស្ចារ្យរបស់គាត់ប៉ុន្តែមិនមែនខ្លួនឯង។ គាត់ឲ្យតម្លៃទៅលើទស្សនដែលគាត់មិនមាន មិនមែនទស្សនដែលគាត់មាននោះឡើយ។ គាត់យល់ពីអ្វីមួយកាន់តែតិចប៉ុណ្ណា គាត់ជឿជាក់ទៅលើវាកាន់តែមាំ។ ហើយគាត់យល់ពីអ្វីមួយកាន់តែប្រសើរប៉ុណ្ណា គាត់ជឿជាក់ទៅលើវាកាន់តែតិច។»
២) «យល់ច្រឡំភាពគំរោះគំរើយគ្មានសេចក្ដីគោរពជាមួយនឹងសេរីភាពគឺជាសញ្ញាសម្គាល់នៃភាពជាទាសករ។»
៣) «ខ្ញុំដឹងថាអ្វីដែលអ្នកហៅថាព្រះជាម្ចាស់គឺពិតជាមានអត្ថិភាពមែន ប៉ុន្តែមិនមែននៅក្នុងទម្រង់ដែលអ្នកគិតនោះឡើយ។ ព្រះគឺជាថាមពលចក្រវាលដំបូងគេបង្អស់ គឺជាក្ដីស្រឡាញ់នៅក្នុងរាងកាយរបស់អ្នក ភាពស្មោះត្រង់របស់អ្នក និងការយល់ឃើញរបស់អ្នកចំពោះធម្មជាតិនៅក្នុងអ្នកនិងខាងក្រៅអ្នក។»
៤) «រចនាសម្ព័ន្ធអត្តចរិតរបស់មនុស្សសម័យទំនើប ដែលផលិតឡើងវិញនូវវប្បធម៌បិតាធិបតេយ្យអំណាចផ្ដាច់ការដែលមានអាយុកាល៦ពាន់ឆ្នាំ គឺត្រូវបានតំណាងដោយអាវក្រោះដែលមានមូលដ្ឋានទៅលើអត្តចរិតសម្រាប់ទប់ទល់ប្រឆាំងនឹងធម្មជាតិខាងក្នុងរបស់គាត់ និងទប់ទល់ប្រឆាំងនឹងភាពសោកសៅខាងសង្គមដែលនៅជុំវិញខ្លួនគាត់។ អាវក្រោះដែលមានមូលដ្ឋានទៅលើអត្តចរិតរបស់អត្តចរិតនេះ គឺជាមូលដ្ឋាននៃភាពឯកាដាច់តែឯង ភាពក្រីក្រ ការស្រេកឃ្លានអំណាចផ្ដាច់ការ ភាពភ័យខ្លាចការទទួលខុសត្រូវ ការនឹកនាភាពអាថ៌កំបាំងខាងវិញ្ញាណ ភាពសោកសៅខាងផ្លូវភេទ និងភាពបះបោរដែលខ្វះការគ្រប់គ្រងខ្លួនឯងនៅក្នុងលក្ខណៈមានបញ្ហាផ្លូវចិត្តមួយ។»
ដោយ៖ ស្រីពៅ
អត្ថបទទាក់ទង៖ ទស្សនដែលប្រកបដោយបញ្ញាញាណចំនួន៦ឃ្លា ដែលនិយាយអំពីសេចក្ដីទុក្ខរបស់មនុស្សលោក