ប្រយោគចំនួន ៦ឃ្លា ពីលោក Grant Morrison អ្នកនិពន្ធសៀវភៅកំប្លែងនិងអ្នកសរសេររឿងល្ខោនជនជាតិស្កុតឡែនមួយរូប
ថ្ងៃនេះយើងបានចងក្រងនូវប្រយោគចំនួន ៦ឃ្លា លោក Grant Morrison ដែលជាអ្នកនិពន្ធសៀវភៅកំប្លែងនិងអ្នកសរសេររឿងល្ខោនជនជាតិស្កុតឡែនមួយរូប។ ស្នាដៃរបស់គាត់ត្រូវបានគេស្គាល់ថាមានលក្ខណៈនិទានមិនស្របតាមលំដាប់លំដោយព្រឹត្តិការណ៍រឿង និងមានលក្ខណៈផ្ទុយចាកពីវប្បធម៌របស់មនុស្សទូទៅក្នុងសង្គម៖
១) «ឈប់ភ័យខ្លាចទៅ។ អ្នកមើលឃើញតែព្រាយបិសាចព្រោះពួកគេចង់ឲ្យអ្នកឃើញព្រាយបិសាចគ្រប់ទីកន្លែង។ ពួកគេបានដាក់លក្ខខណ្ឌឲ្យអ្នកសម្លឹងរកមើលព្រាយបិសាចនៅក្នុងគ្រប់ស្រមោលទាំងអស់ គ្រប់អាវធំទាំងអស់ដែលបានព្យួរនៅមាត់ទ្វារ។ ឲ្យតែយើងនៅតែបន្តមើលឃើញព្រាយបិសាច យើងនឹងបន្តត្រូវការការការពារហើយរបៀបនេះឯងដែលអ្នកដទៃអាចគ្រប់គ្រងលើជីវិតរបស់យើងបាន។»
២) «មានវិមាននៅក្នុងខួរក្បាលរបស់អ្នក។ ចូររៀនរស់នៅក្នុងទីនោះជានិច្ច។»
៣) «ខ្ញុំគិតពីវាកាន់តែច្រើន ខ្ញុំកាន់តែដឹងថាសាលាគ្រាន់តែជារោងចក្រសម្រាប់បង្កើតមនុស្សយន្តប៉ុណ្ណោះ។ ពួកគេទទួលអ្នកនៅពេលអ្នកនៅតូចនិងទន់ខ្សោយ ហើយពួកគេដកនូវផ្នែកទាំងអស់របស់មនុស្សចេញ បន្តិចម្ដងៗ រហូតទាល់តែអ្នកគ្រាន់តែជាឧបករណ៍ក្មេងលេង ដំណើរការដោយរឺុស័រដែលត្រូវបានមួលដោយដៃប៉ុណ្ណោះ។ បើកសោហើយធ្វើវាឲ្យមានដំណើរការ។ ហើយឧបករណ៍ក្មេងលេងទៅសាកលវិទ្យាល័យ ទទួលបានការងារ រស់នៅជាមួយមនុស្សណាដែលល្អម្នាក់។»
៤) «ជីវិតមិនមានព្រឹត្តិការណ៍រឿង ព្រឹត្តិការណ៍រឿងបន្ទាប់បន្សំ និងចុងបញ្ចប់សាច់រឿងនោះឡើយ។ វាគ្រាន់តែជាបណ្ដុំមួយនៃបញ្ហាតូចតាចដែលមិនទាន់ដោះស្រាយបាននិងខ្សែដែលមិនភ្ជាប់គ្នា និងមិនដែលទទួលបានការបកស្រាយប៉ុណ្ណោះ។»
៥) «បើវប្បធម៌ដែលរាក់កំភែលនិងរិះគន់ខ្លួនឯងមានពេលខ្លះហាក់ដូចជាខ្វះខាតភាពដែលអស្ចារ្យរំលងហួសពីធម្មជាតិឬភាពដែលមានទំនាក់ទំនងជាមួយវិញ្ញាណ នោះវាគឺដូចគ្នាទៅនឹងត្រីមួយក្បាលដែលខ្វះខាតនូវអារម្មណ៍នៃមហាសមុទ្រដូច្នោះដែរ។»
៦) «មានពេលខ្លះអ្នកងឿងឆ្ងល់ថា នៅក្នុងចក្រវាលដែលមានទំនាក់ទំនងនឹងគ្នាទៅវិញទៅមក តើនរណាជាអ្នកសុបិននរណា ?»
ដោយ៖ ស្រីពៅ
អត្ថបទទាក់ទង៖ ប្រយោគពីជាតិសាសន៍នៅជុំវិញពិភពលោកចំនួន១៣ឃ្លា ដែលអ្នកគួរអាននិងយកទៅអប់រំចិត្តគំនិតខ្លួនឯង