ប្រយោគ​ចំនួន ​៧ឃ្លា ​របស់​លោក Neil Gaiman កវីនិពន្ធរឿង​ប្រឌិត​ខ្លីៗនិងសៀវភៅ​កំប្លែងជាតិ​អង់គ្លេស​មួយ​រូប​



ថ្ងៃនេះ​យើង​បាន​ចងក្រង​នូវ​ប្រយោគ​ចំនួន​ ៧ឃ្លា​ របស់​កវីនិពន្ធ​រឿង​ប្រឌិត​ខ្លីៗ រឿង​ប្រលោមលោក សៀវភៅ​កំប្លែង រឿង​ពិត រឿង​សម្ដែង​តាម​វិទ្យុ និង​ខ្សែ​ភាពយន្ត​របស់​អង់គ្លេស​មួយ​រូប លោក Neil Gaiman:

 

១) «ខ្ញុំ​មិន​ចង់​បាន​អ្វី​​ដែល​ខ្ញុំ​ចង់​បាន​ឡើយ។ គ្មាន​នរណា​ម្នាក់​បាន​នោះ​ទេ ហើយ​ក៏​មិន​សូវ​ប៉ុន្មាន​ឡើយ។ តើ​គឺជា​ភាព​រីករាយ​ប្រភេទ​ណា​ទៅ​បើ​ខ្ញុំ​ទទួលបាន​គ្រប់យ៉ាង​ដែល​ខ្ញុំ​ចង់​បាន​បែបនោះ ហើយ​វា​មិនមាន​អត្ថន័យ​អ្វី​សោះ​នោះ ? បែបនោះ​នឹង​ទៅជា​យ៉ាង​ម៉េច ?»

 

២) «ខ្ញុំ​ជឿ​ថា​ជីវិត​គឺជា​ល្បែង ថា​ជីវិត​គឺជា​សំណើច​ដ៏​សាហាវ​ឃោរឃៅ​មួយ ហើយ​ថា​ជីវិត​គឺជា​អ្វី​ដែល​កើតឡើង​នៅ​ពេល​អ្នក​នៅ​រស់ ហើយ​ថា​អ្នក​គួរតែ​ទម្រេត​ខ្លួន​និង​រីករាយ​ជាមួយ​វា​ប្រសើរ​ជាង។»

 

៣) «មនុស្ស​គិត​ថា​សុបិន​មិនមែន​ជា​ការ​ពិត​គ្រាន់តែ​មក​ពី​ពួកវា​មិនមែន​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​រូបធាតុ ដោយ​ភាគ​ល្អិត។ សុបិន​គឺជា​ការ​ពិត។ ប៉ុន្តែ​ពួកវា​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ការ​យល់ឃើញ រូបភាព ការ​ចងចាំ ការ​លេង​ពាក្យ​ដែល​មាន​ការ​បញ្ចេញ​សំឡេង​ស្រដៀង​គ្នា​តែ​អត្ថន័យ​ខុស​គ្នា និង​ក្ដី​សង្ឃឹម​ដែល​ត្រូវ​បាន​បាត់បង់។»

 

៤) «រឿង​មិន​ចាំបាច់​ត្រូវការ​កើតឡើង​ទើប​ជា​ការ​ពិត​នោះ​ទេ។ រឿង​និទាន​និង​សុបិន​គឺជា​ស្រមោល​នៃ​ការ​ពិត​ដែល​នឹង​បន្ត​មាន​អត្ថិភាព​ខណៈ​ពេល​ដែល​ការ​ពិត​គ្រាន់តែ​ជា​កម្ទេច​ដី​និង​ផេះ​និង​ត្រូវ​បាន​គេ​បំភ្លេច​ចោល​ប៉ុណ្ណោះ។»

 

៥) «វា​ប្រៀប​ដូចជា​មនុស្ស​ដែល​ជឿ​ថា​ពួកគេ​នឹង​រីករាយ​បើ​ពួកគេ​ទៅ​រស់នៅ​ទីណា​ផ្សេង ប៉ុន្តែ​នរណា​បាន​រៀនសូត្រ​ដឹង​ថា​វា​មិនមែន​បែបនេះ​ឡើយ។ គ្រប់​ទីកន្លែង​ដែល​អ្នក​ទៅ អ្នក​នាំ​ខ្លួនឯង​ទៅ​ជាមួយ។ បើ​អ្នក​យល់​ពី​អ្វី​ដែល​ខ្ញុំ​និយាយ។»

 

៦) «គ្មាន​នរណា​ម្នាក់​មើល​ទៅ​ដូច​អ្វី​ដែល​ពួកគេ​មាន​ពិត​ប្រាកដ​នៅ​ខាងក្នុង​ឡើយ។ អ្នក​មិនមែន ខ្ញុំ​ក៏​មិនមែន​ដែរ។ មនុស្ស​ស្មុគស្មាញ​ខ្លាំង​ជាង​នោះ។ វា​ពិត​ចំពោះ​គ្រប់គ្នា​ទាំងអស់។»

 

៧) «ខ្ញុំ​ទៅ​ឆ្ងាយ​ទៅ​ក្នុង​ខួរក្បាល​របស់​ខ្ញុំ ទៅ​ក្នុង​សៀវភៅ។ នោះ​គឺជា​ទីកន្លែង​ដែល​ខ្ញុំ​ទៅ​គ្រប់​ពេល​ដែល​ជីវិត​ពិតប្រាកដ​ពិបាក​ខ្លាំង​ពេក​ឬ​រឹងស្ដូក​ខ្លាំង​ពេក។»

ដោយ៖ ស្រីពៅ

អត្ថបទទាក់ទង៖ សម្ដីដកស្រង់ចំនួន១០ឃ្លាពីទស្សនវិទូមួយរូបរបស់អាល្លឺម៉ង់ លោក Friedrich Nietzsche

X
5s