គតិបណ្ឌិត​ចំនួន​ ៤ឃ្លា​ ពី​បុគ្គល​ដែល​បាន​ត្រាស់​ដឹង​ចាក​ផុត​ពី​ភាព​កខ្វក់​នៃ​លោក​នេះ​



ខាងក្រោម​នេះ​គឺជា​គតិបណ្ឌិត​ចំនួន​ ៤ឃ្លា​ ពី​បុគ្គល​ដែល​បាន​ត្រាស់​ដឹង​ចាក​ផុត​ពី​ភាព​កខ្វក់​នៃ​លោក​នេះ:

 

១) «តើ​អ្វី​គឺជា​បែបនេះ​ហើយ​អ្វី​គឺ​មិនមែន​ជា​បែបនេះ? រាល់​ការ​សម្រេចចិត្ត​របស់​យើង​ទាំងអស់​អំពី​អ្វី​ដែល​ជា​បែបនេះ​និង​អ្វី​ដែល​មិនមែន​ជា​បែបនេះ ត្រូវបាន​បង្កើត​ឡើង​ដោយ​យោង​ទៅ​តាម​របៀប​ដែល​វា​ស្ដែង​ចេញ​ទៅ​កាន់​​ចិត្ត​របស់​យើង ពួកវា​មិនមាន​គ្រឹះ​អ្វី​ផ្សេង​នោះ​ឡើយ។ ហេតុនេះ​នៅ​ពេល​យើង​សួរ​ថា តើ​វា​មាន​អត្ថិភាព​ឬ​អត់? ហើយ​មនុស្ស​ម្នាក់​ទៀត​ឆ្លើយ​ថា `វា​មាន​អត្ថិភាព។` តាម​ពិត​គឺ​យើង​កំពុង​សួរ​ថា `តើ​វា​ស្ដែង​ចេញ​​ជា​មាន​អត្ថិភាព​ឬ​អត់​ទៅ​កាន់​ចិត្ត​របស់​អ្នក ?` ហើយ​ចម្លើយ​គឺ​គ្រាន់តែ `វា​ស្ដែង​ចេញ​ជា​មាន​អត្ថិភាព​ទៅ​កាន់​ចិត្ត​របស់​ខ្ញុំ ប៉ុណ្ណោះ​ឯង។ ដូចគ្នា​ដែរ គ្រប់យ៉ាង​ដែល​បុគ្គល​ម្នាក់​សួរ​អំពីអ្វី​ដែល​​ប្រសើរ​ជាង​ឬ​យ៉ាប់យ៉ឺន​ជាង ល្អ​ឬ​អាក្រក់ ស្អាត​ឬ​មិន​ស្អាត តាម​ការ​ពិត​សួរ​គ្រាន់តែ​ដើម្បី​ការ​ស្វែងយល់​ពី​របៀប​ដែល​មនុស្ស​ម្នាក់​ទៀត​គិត​ប៉ុណ្ណោះ។ អ្វី​ដែល​មនុស្ស​ម្នាក់​ទៀត​សម្រេចចិត្ត​និង​ឆ្លើយតប​គឺ​តាម​ពិត​ទៅ ​គ្រាន់តែ​ជា​ការ​សម្រេចចិត្ត​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​យោង​ទៅ​តាម​របៀប​ដែល​វា​ស្ដែង​ចេញ​ទៅ​កាន់​ចិត្ត​របស់​គាត់​ប៉ុណ្ណោះ មិនមាន​ហេតុផល​អ្វី​ផ្សេង​នោះ​ឡើយ។» Gendun Choepel

 

២) «បាន​ជួប​មនុស្ស​ដែល​ធ្វើឲ្យ​អ្នក​ឈឺចាប់​ខ្លាំង​គឺជា​ការ​ដែល​បាន​ជួប​រតនសម្បត្តិ​ដ៏​កម្រ​និង​មាន​តម្លៃ​មួយ។ រក្សា​ទុក​មនុស្ស​ម្នាក់​នោះ​នៅ​ក្នុង​ការ​គោរព​ដ៏​ខ្ពង់ខ្ពស់​មួយ និង​ប្រើប្រាស់​ឱកាស​ឲ្យ​អស់​លទ្ធភាព​ដើម្បី​ដក​ឫសគល់​នៃ​ចំណុច​ខ្វះខាត​របស់​អ្នក​ឲ្យ​អស់​និង​ព្យាយាម​អភិ​វឌ្ឍ​ខ្លួន​ឯង​ឲ្យ​លូត​លាស់​ទៅមុខជានិច្ច។ បើ​អ្នក​មិន​ទាន់​មាន​អារម្មណ៍​ថា​ស្រឡាញ់​និង​មាន​ក្ដីមេត្តា​ចំពោះ​អ្នក​ដែល​ធ្វើអាក្រក់​​ដាក់​អ្នក​ទេ​នោះ វា​គឺជា​សញ្ញា​ដែល​បង្ហាញ​ថា​ចិត្ត​របស់​អ្នក​មិន​ទាន់​បាន​បម្លែង​ទាំង​ស្រុង​​នោះ​ឡើយ ហើយ​អ្នក​ត្រូវ​បន្ត​ធ្វើការ​រៀនសូត្រ និង​ហ្វឹកហាត់​បន្ថែម​ទៀត។» Dilgo Khyentse Rinpoche

 

៣) «នៅ​ពេល​អ្នក​រត់​ដេញ​តាម​ការ​គិត​របស់​អ្នក អ្នក​ប្រៀប​បាន​ទៅ​នឹង​ឆ្កែ​ដែល​រត់​ដេញ​តាម​ដំបង​ដូច្នោះ​ដែរ។ គ្រប់​ពេល​ដែល​ដំបង​ត្រូវ​បាន​គប់ អ្នក​រត់​ដេញ​តាម​វា។ ផ្ទុយទៅវិញ ធ្វើ​ដូចជា​សត្វ​តោ​ដែល​ជាជាង​រត់​ដេញ​តាម​ដំបង បែរ​មុខ​ងាក​ទៅ​កាន់​អ្នក​គប់។ បុគ្គល​ម្នាក់​អាច​គប់​ដំបង​ទៅ​កាន់​សត្វ​តោ​បាន​តែ​ម្ដង​ប៉ុណ្ណោះ។» Milarepa

 

៤) «រឹងមាំ​និង​មាន​សុខភាព​ល្អ តើ​នរណា​ទៅ​គិត​ដល់​ការ​ឈឺថ្កាត់​រហូត​ទាល់តែ​វា​បាញ់​ដូច​ផ្លេកបន្ទោរ ? ជាប់ជំពាក់​ជាមួយ​ពិភពលោក តើ​នរណា​ទៅ​គិត​ដល់​ការ​ស្លាប់​រហូត​ទាល់តែ​វា​មក​ដល់​ដូច​ផ្គរលាន់ ?» Milarepa

ដោយ៖ ស្រីពៅ

អត្ថបទទាក់ទង៖ ទស្សន​ចំនួន​៧ឃ្លា ដែល​និយាយ​ពី​បញ្ហា​ដ៏​ស៊ីជម្រៅ​នៅក្នុង​ជីវិត​របស់​យើង​ម្នាក់ៗ​

X
5s