សុភាសិតដ៏ស្អាតផូរផង់ចំនួន ១០ឃ្លា របស់អៀរឡង់ ដែលអ្នកគួរចំណាយពេលអាន
ខាងក្រោមនេះគឺជាសុភាសិតដ៏ស្អាតផូរផង់ចំនួន ១០ឃ្លា របស់អៀរឡង់ ដែលអ្នកគួរចំណាយពេលអាន:
១) «ពិភពលោកទាំងមូលគឺជាឆាកសម្ដែង ហើយក្នុងចំណោមយើងភាគច្រើនសម្ដែងដោយមិនបានហាត់សមជាមុនយ៉ាងវេទនា។»
២) «កុំស្អប់ខ្ពើមការវិវឌ្ឍទៅជាចាស់។ មនុស្សជាច្រើនត្រូវបានបដិសេធនូវសិទ្ធិមួយនេះ។»
៣) «មនុស្សចាស់គឺជាកូនក្មេងជាលើកទីពីរ។»
៤) «មនុស្សដែលនិយាយពាក្យចចាមអារ៉ាមជាមួយអ្នកនឹងនិយាយពាក្យចចាមអារ៉ាមអំពីអ្នក។»
៥) «ត្រូវចងចាំជានិច្ចថាការស្វែងយល់បន្ទាប់ពីព្រឹត្តិការណ៍បានកើតឡើងគឺជាទស្សនវិស័យដ៏ល្អបំផុតសម្រាប់ប្រមើលទុកអ្វីៗជាមុន។»
៦) «មានពេលខ្លះមួយថ្ងៃផ្លាស់ប្ដូរអ្វីៗគ្រប់យ៉ាង មានពេលខ្លះជាច្រើនឆ្នាំមិនបានផ្លាស់ប្ដូរអ្វីទាំងអស់។»
៧) «ព្រះបង្កើតពេលវេលា ប៉ុន្តែមនុស្សបង្កើតការប្រញាប់ប្រញាល់។»
៨) «ក្តីសុខដែលបានមកពីសំណើចដែលល្អ និងការទទួលទានដំណេកបានយូរគឺជាថ្នាំព្យាបាលដែលល្អបំផុត។»
៩) «សូមឲ្យសំណាងអាក្រក់ដេញតាមអ្នកពេញមួយជីវិត ហើយមិនដែលដេញតាមទាន់។»
១០) «មនុស្សក្មេងដែលស្រស់ស្អាតគឺជាទង្វើនៃធម្មជាតិ ប៉ុន្តែមនុស្សចាស់ដែលស្រស់ស្អាតគឺជាស្នាដៃនៃសិល្បៈ។»
ដោយ៖ ស្រីពៅ
អត្ថបទទាក់ទង៖ ទស្សនចំនួន៧ឃ្លា ដែលនិយាយពីបញ្ហាដ៏ស៊ីជម្រៅនៅក្នុងជីវិតរបស់យើងម្នាក់ៗ