សម្ដីដកស្រង់ដែលមានលក្ខណៈកំប្លែងនិងធ្វើឲ្យអ្នកគិតចំនួន ១០ឃ្លា របស់លោក George Carlin ដែលជាអ្នកកំប្លែងមួយរូបរបស់អាមេរិក
ថ្ងៃនេះយើងបានចងក្រងនូវសម្ដីដកស្រង់ដែលមានលក្ខណៈកំប្លែងនិងធ្វើឲ្យអ្នកគិតចំនួន ១០ឃ្លា របស់លោក George Carlin ដែលជាអ្នកកំប្លែងឈរសម្ដែងម្នាក់ឯងលើឆាក (stand-up comedian) ជាតារាសម្ដែង អ្នកវិភាគសង្គម និងជាអ្នកនិពន្ធមួយរូបរបស់អាមេរិក:
១) «យើងបានបង្កើននូវកម្មសិទ្ធិរបស់យើងប៉ុន្តែបានបន្ថយនូវតម្លៃរបស់យើង។ យើងនិយាយច្រើនពេក កម្រស្រឡាញ់ និងស្អប់ជាញឹកញាប់ពេក។ យើងរៀនពីរបៀបក្នុងការបង្កើតរបរចិញ្ចឹមជីវិត ប៉ុន្តែមិនមែនពីរបៀបក្នុងការបង្កើតជីវិត»។
២) «កុំគ្រាន់តែបង្រៀនកូនរបស់អ្នកឲ្យចេះអាន បង្រៀនពួកគេឲ្យចោទសួរគ្រប់យ៉ាងដែលពួកគេបានអាន បង្រៀនពួកគេឲ្យចោទសួរគ្រប់យ៉ាង។»
៣) «ភាគច្រើន ភាសាឬការនិយាយគឺជាឧបករណ៍សម្រាប់បិទបាំងការពិត។»
៤) «មនុស្សខ្លះមើលឃើញកែវពេញ មនុស្សខ្លះមើលឃើញកែវទទេ ខ្ញុំមើលឃើញកែវដែលធំជាងមួយដងនូវអ្វីដែលវាត្រូវការ។»
៥) «គិតឆ្ងាយពីចំណុចកណ្ដាល។»
៦) «ដង្កូវធ្វើរាល់ការងារទាំងអស់ មេអំបៅទទួលបាននូវរាល់ភាពប្រជាប្រិយទាំងអស់។»
៧) «ខ្ញុំស្រឡាញ់និងឲ្យតម្លៃទៅលើបុគ្គលម្នាក់ៗនៅពេលខ្ញុំជួបពួកគេ ខ្ញុំមិនចូលចិត្តនិងស្អប់ក្រុមដែលពួកគេកត់សម្គាល់ខ្លួននិងជាសមាជិកនៅក្នុងវា។»
៨) «វាតែងតែមានផ្នែកដែលគួរឲ្យអស់សំណើចនៅក្នុងរាល់ស្ថានភាពទាំងអស់។ ការលំបាកគឺជាការស្វែងរកវា។»
៩) «មនុស្សតែម្នាក់គត់ដែលរស់នៅជាមួយយើងពេញមួយជីវិតគឺជាខ្លួនយើង។»
១០) «តើអ្នកធ្លាប់សង្កេតដែរទេថានរណាដែលបើកបរយឺតជាងអ្នកគឺជាមនុស្សល្ងីល្ងើ ឯនរណាដែលបើកបរលឿនជាងអ្នកគឺជាមនុស្សរោគចិត្ត ?»
ដោយ៖ ស្រីពៅ
អត្ថបទទាក់ទង៖ ទស្សនចំនួន១០ឃ្លាអំពីធម្មជាតិ ដែលអាចបង្រៀនអ្នកឲ្យគោរពនិងចុះសម្រុងជាមួយវា