ទស្សនចំនួន ៨ឃ្លា របស់លោក Francois Rabelais អ្នកនិពន្ធសម័យចលនាវប្បធម៌និងសិល្បៈរបស់បារាំង
ថ្ងៃនេះយើងបានចងក្រងនូវទស្សនចំនួន ៨ឃ្លា របស់លោក Francois Rabelais ដែលជាអ្នកនិពន្ធសម័យចលនាវប្បធម៌និងសិល្បៈរបស់បារាំង ជាគ្រូពេទ្យ អ្នកសិក្សាមនុស្សជាតិ សង្ឃ និងបញ្ញវន្តក្រិកមួយរូប:
១) «គ្រប់យ៉ាងនឹងប្រែជាល្អនៅចុងបញ្ចប់ បើអ្នកមានការអត់ធ្មត់នឹងរង់ចាំ។»
២) «សេចក្ដីល្ងង់ខ្លៅគឺជាមាតានៃរាល់សេចក្ដីអាក្រក់ទាំងអស់។»
៣) «ពាក់កណ្ដាលពិភពលោកមិនដឹងថាតើពាក់កណ្ដាលទៀតរស់នៅយ៉ាងដូចម្ដេចនោះឡើយ។»
៤) «ក្មេងមិនមែនជាថូសម្រាប់បំពេញនោះឡើយ ប៉ុន្តែគឺជាភ្លើងដែលត្រូវដុតបញ្ឆេះ។»
៥) «វិទ្យាសាស្ត្រដោយគ្មានសតិសម្បជញ្ញៈគឺជាការវិនាសហិនហោចនៃវិញ្ញាណ។»
៦) «និយាយការពិតហើយធ្វើឲ្យមនុស្សអាក្រក់រអៀសខ្លួន។»
៧) «មិនមាននាឡិកាណាដែលទៀងទាត់ជាងក្រពះនោះឡើយ។»
៨) «តើខ្ញុំអាចនឹងគ្រប់គ្រងអ្នកដទៃបានយ៉ាងដូចម្ដេច នៅពេលដែលខ្ញុំមិនមានអំណាចនិងការបង្គាប់បញ្ជាទៅលើខ្លួនឯងផងនោះ ?»
ដោយ៖ ស្រីពៅ
អត្ថបទទាក់ទង៖ ប្រយោគចំនួន៦ឃ្លាដែលបានដកស្រង់ចេញពីសៀវភៅ In Case Nobody Told You ដោយកវីនិពន្ធ Emily Maroutian