សម្ដីដកស្រង់ចំនួន ៧ឃ្លា ពីគ្រូបង្រៀនផ្នែកចិត្តវិញ្ញាណនិងអ្នកនិពន្ធ លោក Robert Adams
ថ្ងៃនេះយើងបានចងក្រងនូវសម្ដីដកស្រង់ចំនួន ៧ឃ្លា ពីគ្រូបង្រៀនផ្នែកចិត្តវិញ្ញាណ Robert Adams ហើយក៏ជាម្ចាស់សៀវភៅ Silence of the Heart: Dialogues with Robert Adams ផងដែរ:
១) «ចំណុចសំខាន់ដែលត្រូវចងចាំគឺថា អ្នកគួរតែបន្តសួរសំណួរទៅកាន់ខ្លួនឯង។ កុំបង្ហាញនូវការយល់ឃើញរបស់ខ្លួនឯង តែត្រូវសួរសំណួរទៅកាន់ខ្លួនឯង។»
២) «យើងមិនអាចធ្វើឲ្យចិត្តទទេបានដោយការគិតនោះឡើយ។ មានតែដោយការសង្កេតប៉ុណ្ណោះ។»
៣) «បន្ទុកតែមួយគត់ដែលអ្នកធ្លាប់មានគឺជាចិត្តរបស់អ្នក។»
៤) «កុំសម្លឹងមើលរកសញ្ញា កុំសម្លឹងមើលរកបទពិសោធន៍ កុំស្មុគស្មាញពេក ធ្វើឲ្យដូចជាកូនក្មេង មើលឃើញគ្រប់យ៉ាងជាមួយនឹងភាពងឿងឆ្ងល់ ទើបអ្នកអាចរកដំណោះស្រាយបាន។»
៥) «ផ្លូវតែមួយគត់ដែលអ្នកនឹងភ្ញាក់ដឹងខ្លួនគឺតាមរយៈភាពស្ងប់ស្ងាត់ មិនមែនតាមរយៈការវិភាគការពិតនោះឡើយ។ មិនមែនតាមរយៈការបែងចែកដាច់ពីគ្នានូវល្អនិងអាក្រក់ឡើយ ប៉ុន្តែគឺតាមរយៈភាពស្ងប់ស្ងាត់ដ៏សាមញ្ញ ការប្រលែងចោល។ ប្រលែងចោលនូវរាល់ការគិតទាំងអស់ រាល់ការឈឺចាប់ទាំងអស់ រាល់ជំនឿនិងទស្សនទាំងអស់។ ប្រលែងចោលនូវរបស់ទាំងនេះជារៀងរាល់ថ្ងៃ។»
៦) «គឺនៅក្នុងភាពស្ងប់ស្ងាត់ដែលបញ្ហារបស់អ្នករំលាយសូន្យបាត់។ សាកល្បងវា វាពិតជាប្រើការបានមែន។»
៧) «កុំគិតអំពីអាកាសធាតុ ឬអំពីការងារឬបញ្ហារបស់អ្នក។ សម្រាប់រាល់បញ្ហាដែលអ្នកគិតទាំងអស់ តើនរណាជាអ្នកគិតក្រៅពីអ្នកខ្លួនឯង ? ស្វែងរកថាតើនរណាជាអ្នកមានបញ្ហា ? ស្វែងរកថាតើអ្នកជានរណាពិតប្រាកដ តើខ្ញុំគឺជានរណា ? វាអាស្រ័យទៅលើអ្នកនោះទេក្នុងការភ្ញាក់ដឹងខ្លួនពីសុបិនមួយនេះ ? អ្នកអាចបន្តឲ្យដូចជាអ្នកបច្ចុប្បន្ននេះ ជាមួយនឹងរឿងល្អនិងរឿងអាក្រក់។ ប៉ុន្តែអ្នករស់នៅក្នុងចក្រវាលនៃទ្វិកភាព ដែលមានន័យថាសម្រាប់រាល់រឿងល្អទាំងអស់គឺមានអាក្រក់។ សម្រាប់រាល់អាក្រក់ទាំងអស់គឺមានល្អ។ វាគឺជាលោកក្លែងក្លាយដែលអ្នករស់នៅ។ អ្នកត្រូវតែភ្ញាក់ដឹងខ្លួនទៅនឹងការពិតនេះ។»
ដោយ៖ ស្រីពៅ
អត្ថបទទាក់ទង៖ គតិដ៏ស៊ីជម្រៅចំនួន៨ឃ្លារបស់លោក Adyashanti គ្រូបង្រៀនផ្នែកចិត្តវិញ្ញាណមួយរូបរបស់អាមេរិក