ប្រយោគ ៣ឃ្លា បង្កប់ដោយបញ្ញាដែលទម្លាយប្រាប់អ្នកពីការពិតយ៉ាងជ្រាលជ្រៅអំពីអ្នក
ខាងក្រោមនេះគឺជាប្រយោគ ៣ឃ្លា បង្កប់ដោយបញ្ញាដែលទម្លាយប្រាប់អ្នកពីការពិតយ៉ាងជ្រាលជ្រៅអំពីអ្នក:
១) «សកម្មភាពចិត្តប្រៀបបានទៅនឹងពស់វែកដែលមានពិសដែលពុលយ៉ាងសាហាវដូច្នោះ។ បើយើងមិនទៅពាក់ព័ន្ធជាមួយនឹងពស់វែក វានឹងគ្រាន់តែទៅតាមផ្លូវរបស់វា។ បើទោះជាវាអាចនឹងមានពិសកាចសាហាវខ្លាំងក៏ដោយ យើងក៏មិនត្រូវបានរងឥទ្ធិពលពីវាដែរ។ យើងមិនទៅជិតវាឬចាប់វា ដូច្នេះវានឹងមិនខាំយើងឡើយ។ ពស់វែកធ្វើនូវអ្វីដែលជាធម្មជាតិសម្រាប់ពស់វែកធ្វើ។ នេះគឺជាសភាពពិតរបស់វា។ បើអ្នកឆ្លាត អ្នកនឹងទុកវាចោលមិនខ្វល់។ ដូច្នេះហើយ អ្នកបណ្ដោយនូវអ្វីដែលមិនល្អឲ្យទៅតាមធម្មជាតិរបស់វា។ អ្នកក៏បណ្ដោយនូវអ្វីដែលល្អឲ្យទៅតាមធម្មជាតិរបស់វាដែរ។ កុំចាប់អោបក្រសោបនូវការចូលចិត្តនិងការមិនចូលចិត្ត ដូចទៅនឹងការដែលអ្នកមិនពាក់ព័ន្ធជាមួយនឹងពស់វែកដែរ។» Ajahn Chah
២) «នៅពេលបញ្ហាលេចឡើងដូចជា ការស្លាប់ ជំងឺ ការបាត់បង់ក្នុងទម្រង់ផ្សេងៗ ឬសូម្បីតែជាការឈ្លោះប្រកែកគ្នាដែលពោរពេញដោយការឈឺចាប់ជាដើម វាមិនត្រឹមតែឈឺចាប់នោះទេប៉ុន្តែក៏ច្របូកច្របល់ផងដែរ។ វាប្រៀបដូចជាការវង្វេងនៅក្នុងព្រៃដ៏ក្រាស់និងគ្រោះថ្នាក់ដូច្នោះដែរ។ នៅពេលបុគ្គលម្នាក់វង្វេងនៅក្នុងព្រៃ គាត់គួរតែឡើងទៅលើកំពូលដើមឈើដែលខ្ពស់ និងសម្លឹងមើលសញ្ញាសម្គាល់ដែលនៅឆ្ងាយដូចជា ស្ទឹងឬផ្លូវដែលនាំទៅរកសុវត្ថិភាព។ ទទួលបានទស្សនវិស័យនិងទិដ្ឋភាពទូទៅនៃស្ថានភាព ភាពច្របូកច្របល់នឹងរលាយបាត់។ ដូចគ្នាដែរ ព្រៃតំណាងឲ្យបញ្ហាជំពាក់ជំពិននៅក្នុងជីវិតប្រចាំថ្ងៃ។ ឡើងទៅកាន់កំពូលនៃដើមឈើសំដៅទៅលើការប្រតិបត្តិសមាធិ ដែលនាំទៅរកខ្យល់ដែលស្ងប់និងត្រជាក់ ជាទីដែលការឈ្វេងយល់និងទស្សនវិស័យត្រូវបានបង្កើនឡើង។ ដូច្នេះហើយបើអ្នកមានបញ្ហាធ្ងន់ កុំគិតពីវាមិនឈប់ឈរ ពុំនោះទេអ្នកនឹងដើរវង្វេងនៅក្នុងព្រៃរបស់អ្នកមិនខាន។» Ajahn Brahm
៣) «មិនមានបញ្ហាអ្វីនោះឡើយ។ វាមិនធ្លាប់មានបញ្ហាអ្វីនោះឡើយ មិនមានបញ្ហានៅថ្ងៃនេះ ហើយក៏នឹងមិនមានបញ្ហាអ្វីនៅថ្ងៃទៅមុខទៀតនោះដែរ។ បញ្ហាគ្រាន់តែមានន័យថាពិភពលោកមិនទៅតាមរបៀបដែលអ្នកចង់ឲ្យវាទៅតាមប៉ុណ្ណោះ។ ប៉ុន្តែតាមការពិត វាមិនមានបញ្ហាអ្វីឡើយ។ គ្រប់យ៉ាងលាតត្រដាងទៅតាមអ្វីដែលវាគួរ។ គ្រប់យ៉ាងគឺត្រឹមត្រូវ។ អ្នកត្រូវតែបំភ្លេចអំពីខ្លួនឯងនិងពង្រីកសតិដឹងរបស់អ្នករហូតទាល់តែអ្នកក្លាយជាចក្រវាលទាំងមូល។ ការពិតនៅពីក្រោយចក្រវាលគឺជាសតិដឹងដែលបរិសុទ្ធ។ វាមិនមានបញ្ហាឡើយ។ ហើយអ្នកគឺជាវា។» Robert Adams
ដោយ៖ ស្រីពៅ
អត្ថបទទាក់ទង៖ ប្រយោគគំនិតចំនួន១០ឃ្លា ដែលអ្នកគួរចំណាយពេលអានដើម្បីផ្លាស់ប្ដូរការគិតរបស់អ្នក