សម្ដីដកស្រង់ចំនួន ៧ឃ្លា ពីអ្នកនិពន្ធអាមេរិកនិងអ្នកប្រតិបត្តិពុទ្ធសាសនា Jack Kornfield
ថ្ងៃនេះយើងបានចងក្រងនូវសម្ដីដកស្រង់ចំនួន ៧ឃ្លា ពីអ្នកនិពន្ធអាមេរិក Jack Kornfield ដែលជាអ្នកប្រតិបត្តិពុទ្ធសាសនា និងជាគ្រូបង្រៀនដ៏សំខាន់មួយរូបក្នុងការនាំយកនូវការសមាធិរបស់ពុទ្ធសាសនាទៅកាន់លោកខាងលិចផងដែរ៖
១) «ការទទួលស្គាល់មិនមែនមានន័យថាអសកម្មនោះឡើយ។ ពួកយើងប្រហែលជាអាចត្រូវឆ្លើយតប យ៉ាងខ្លាំងក្លានៅពេលខ្លះ។ ចេញពីចំណុចកណ្ដាលដែលមានសន្តិភាព យើងអាចឆ្លើយតបចម្លើយជាជាងឆ្លើយតបប្រតិកម្ម។ ការឆ្លើយតបប្រតិកម្មដែលឥតមានសតិនឹងបង្កើតនូវបញ្ហា។ ការឆ្លើយតបចម្លើយដែលត្រូវបានរិះគិតនាំមកនូវសន្តិភាព ជាមួយនឹងបេះដូងដែលមានសន្តិភាព អ្វីក៏ដោយដែលកើតឡើងអាចជួបជាមួយនឹងបញ្ញា សន្តិភាពមិនមែនទន់ខ្សោយឡើយ វាគឺជាអ្វីដែលមិនអាចរង្គោះរង្គើបាន។»
២) «នៅពេលមួយដែលយើងឃើញថាគ្រប់យ៉ាងគឺមិនទៀងទាត់និងមិនអាចចាប់អោបក្រសោបបាន ហើយយើងបានបង្កើតនូវសេចក្ដីទុក្ខដ៏ច្រើនបើយើងជាប់ជំពាក់ទៅនឹងការដែលចង់ឲ្យអ្វីៗនៅដដែល យើងនឹងដឹងថាការសម្រាកនិងប្រលែងចោលគឺជារបៀបដែលមានបញ្ញាជាងក្នុងការរស់នៅដោយប្រឹងស្រវាចាប់។ ប្រលែងចោលមិនមែនមានន័យថាមិនខ្វាយខ្វល់ពីអ្វីៗនោះទេ។ វាមានន័យថាខ្វាយខ្វល់ពីវានៅក្នុងរបៀបមួយដែលបត់បែននិងមានបញ្ញា។»
៣) «នៅក្នុងការទទួលស្គាល់ខ្លួនឯងយ៉ាងស៊ីជម្រៅ លូតលាស់នូវការយោគយល់ដែលប្រកបដោយសេចក្ដីមេត្តា។»
៤) «នៅខាងក្នុងពួកយើង មាននូវភាពស្ងប់ស្ងាត់មួយដែលធំធេងដូចទៅនឹងចក្រវាល។ យើងស្រេកឃ្លានវា។ យើងអាចត្រឡប់ទៅរកវាបាន។»
៥) «មនុស្សជាច្រើនរកឃើញថានៅពេលសេចក្ដីស្អប់បានចាកចេញទៅ ពួកគេនឹងត្រូវបានបង្ខំឲ្យទប់ទល់ជាមួយនឹងការឈឺចាប់របស់ខ្លួនឯង។»
៦) «នៅពេលដែលយើងជាប់ខ្លួនខ្លាំងពេកនៅក្នុងភាពមមាញឹកនៃពិភពលោក យើងនឹងបាត់បង់ទំនាក់ទំនងជាមួយអ្នកដទៃនិងខ្លួនឯង។»
៧) «វាជារឿងសំខាន់ក្នុងការយល់ថាអ្វីដែលអាចបាត់បង់មិនមែនជារបស់យើងពិតប្រាកដឡើយ អ្វីដែលយើងអោបក្រសោបខ្លាំងមានតែឃុំឃាំងយើងប៉ុណ្ណោះ។»
ដោយ៖ ស្រីពៅ
អត្ថបទទាក់ទង៖ គតិបំភ្លឺជីវិតចំនួន៨ឃ្លា ដែលអ្នកគួរយកទៅសិក្សាពីបុគ្គលទាំងនេះ