ទស្សនចំនួន ៥ឃ្លា ពីគ្រូបង្រៀនផ្នែកចិត្តវិញ្ញាណដ៏មានឥទ្ធិពលមួយរូបនៅក្នុងសតវត្សទី២០លោក G. I. Gurdjieff
ថ្ងៃនេះយើងបានចងក្រងនូវទស្សនចំនួន ៥ឃ្លា ពីគ្រូបង្រៀនផ្នែកចិត្តវិញ្ញាណដ៏មានឥទ្ធិពលមួយរូបនៅក្នុងសតវត្សទី២០លោក G. I. Gurdjieff:
១) «ចូរព្យាយាមយល់ពីអ្វីដែលខ្ញុំកំពុងតែនិយាយ: អ្វីទាំងអស់គឺអាស្រ័យនៅលើអ្វីៗទាំងអស់ដទៃទៀត គ្រប់យ៉ាងគឺមានទំនាក់ទំនងនឹងគ្នា គ្មានអ្វីមួយដែលកាត់ផ្ដាច់នោះឡើយ។ ហេតុនេះហើយអ្វីៗគ្រប់យ៉ាងគឺទៅតាមរបៀបតែមួយគត់ដែលវាអាចទៅបាន។ បើមនុស្សខុសប្លែកពីមុន គ្រប់យ៉ាងនឹងខុសប្លែកពីមុន។ ពួកគេគឺជាពួកគេ ដូច្នេះគ្រប់យ៉ាងគឺទៅតាមសភាពពិតរបស់វា។»
២) «ចូរចងចាំថាអ្នកមកទីនេះគឺបានយល់រួចមកហើយអំពីភាពចាំបាច់នៃការរងទុក្ខលំបាកជាមួយខ្លួនឯង មានតែជាមួយខ្លួនឯងប៉ុណ្ណោះ។ ដូច្នេះហើយចូរអរគុណគ្រប់គ្នាដែលបានផ្ដល់ឱកាសដល់អ្នក។»
៣) «អ្វីដែលអ្នកត្រូវដឹងគឺពិតជាតិចតួចណាស់ ប៉ុន្តែដើម្បីដឹងពីអ្វីដែលតិចតួចនោះត្រូវការច្រើនណាស់។»
៤) «គ្មាននរណាម្នាក់ធ្វើអ្វីមួយដោយមានចេតនាដើម្បីប្រយោជន៍នៃសេចក្ដីអាក្រក់នោះឡើយ។ គ្រប់គ្នាធ្វើអ្វីមួយគឺដើម្បីប្រយោជន៍នៃសេចក្ដីល្អដោយយោងទៅតាមការដែលគាត់យល់ពីវា។ ប៉ុន្តែគ្រប់គ្នាយល់ពីវាទៅតាមរបៀបខុសគ្នា។ ហេតុនេះហើយទើបមនុស្សជ្រមុជទឹក ធ្វើឃាតកម្ម សម្លាប់មនុស្សម្នាក់ទៀតដើម្បីប្រយោជន៍នៃសេចក្ដីល្អ។»
៥) «សតិដឹងគឺជាសភាពមួយដែលបុគ្គលម្នាក់ក្នុងពេលតែមួយដឹងនូវគ្រប់យ៉ាងដែលជាទូទៅគាត់ដឹង និងជាសភាពមួយដែលគាត់អាចមើលឃើញថាតើតិចប៉ុណ្ណាដែលគាត់ពិតជាបានដឹង និងថាតើការប្រឆាំងជំទាស់គ្នាមានច្រើនប៉ុណ្ណាដែលមាននៅក្នុងអ្វីដែលគាត់ដឹង។»
ដោយ៖ ស្រីពៅ
អត្ថបទទាក់ទង៖ សម្ដីដកស្រង់ចំនួន៨ឃ្លា ដែលអាចនាំអ្នកទៅគិតពីជ្រុងផ្សេងទៀតនៃរឿងរ៉ាវដែលបានកើតឡើងក្នុងជីវិត