ទស្សនចំនួន៧ឃ្លា ដែលបង្រៀនអ្នកឲ្យចេះរស់នៅក្នុងពេលបច្ចុប្បន្ន
ខាងក្រោមនេះគឺជាទស្សនចំនួន៨ឃ្លា ដែលបង្រៀនអ្នកឲ្យចេះរស់នៅក្នុងពេលបច្ចុប្បន្ន៖
១) «ក្ដីសង្ឃឹមគឺជារឿងដែលគ្រោះថ្នាក់ជាងគេបំផុតនៅក្នុងចំណោមការស្រមើស្រមៃរវើរវាយទាំងអស់របស់មនុស្ស។» James F. Cooper
២) «ទទួលយកនូវអ្វីដែលកើតឡើង ព្រមទាំងអារម្មណ៍សប្បាយនិងកើតទុក ហើយទម្លាក់នូវអ្វីដែលមិនរីកច្រើនចោល។» Pema Chodron
៣) «មិនថាអ្វីក៏ដោយដែលកើតឡើងនៅក្នុងជីវិតរបស់អ្នក រីករាយឬឈឺចាប់ កុំធ្វើឲ្យរំជួលអារម្មណ៍ខ្លាំងពេកក្នុងការប្រតិកម្មឆ្លើយតប។ ចូរមានការអត់ធ្មត់ជាមួយខ្លួនឯងនិងមិនត្រូវបាត់បង់នូវទស្សនវិស័យរបស់អ្នកនោះឡើយ។» Pema Chodron
៤) «នៅចុងបញ្ចប់ មានរឿងតែ៣យ៉ាងប៉ុណ្ណោះដែលសំខាន់គឺ តើយើងរស់នៅបានល្អប៉ុណ្ណា តើយើងបានស្រឡាញ់បានល្អប៉ុណ្ណា និងតើយើងបានប្រលែងចោលបានល្អប៉ុណ្ណា។» Jack Kornfield
៥) «នៅក្នុងខណៈពេលមួយនោះដែលយើងដឹងថា តើមានរឿងរ៉ាវច្រើនប៉ុណ្ណាដែលយើងមិនអាចគ្រប់គ្រងបាន យើងនឹងអាចរៀនប្រលែងចោលបាន។» Sharon Salzberg
៦) «រាល់សង្គ្រាមទាំងអស់ រាល់ការស្អប់ខ្ពើមទាំងអស់ រាល់សេចក្ដីល្ងង់ខ្លៅទាំងអស់នៅលើពិភពលោក កើតចេញមកពីការវិនិយោគ ឬភាបលោភលន់ខ្លាំងពេកនៅក្នុងការយល់ឃើញរបស់ខ្លួនឯង គិតថាវាត្រឹមត្រូវ ចង់ឲ្យគេស្របតាម និងនៅក្រោមបង្គាប់ខ្លួន។» Pema Chodron
៧) «យើងមិនចាំបាច់អភិវឌ្ឍខ្លួនឯងនោះឡើយ យើងគ្រាន់តែត្រូវប្រលែងចោលនូវអ្វីដែលរាំងស្ទះបេះដូងរបស់យើងទៅបានហើយ។» Jack Kornfield
ដោយ៖ ស្រីពៅ
អត្ថបទទាក់ទង៖ ទស្សនចំនួន១១ឃ្លា ដែលអ្នកគួររំលាយចូលក្នុងជីវិតរបស់អ្នក