គតិបណ្ឌិត​ចំនួន​ ៧ឃ្លា ​ពី​ព្រះសង្ឃ​ថៃ​មួយ​អង្គ​គឺ Ajahn Chah ដែលអ្នកគួរអាន​



ថ្ងៃនេះ​យើង​បាន​ចងក្រង​នូវ​គតិបណ្ឌិត​ចំនួន​ ៧ឃ្លា​ ពី​ព្រះសង្ឃ​ថៃ​មួយ​អង្គ​គឺ Ajahn Chah ដែល​បាន​រស់នៅ​ក្នុង​អំឡុង​ឆ្នាំ​១៩១៨​ដល់​ឆ្នាំ​១៩៩២:

 

១) «សង្កេត​និង​សម្លឹង​មើល​ចិត្ត​របស់​ខ្លួនឯង​គឺ​ពិតជា​រឿង​​ដែល​គួរឲ្យ​ចាប់អារម្មណ៍​មួយ។ ចិត្ត​ដែល​មិន​បាន​ទទួល​ការ​ហ្វឹកហាត់​នឹង​រត់​ហើយ​ដើរ​តាម​គន្លង​ទម្លាប់​ចាស់​របស់​វា។ ដោយសារ​តែ​វា​មិន​ទទួល​បាន​ការ​ហ្វឹកហាត់​និង​បង្រៀន វា​ធ្លាក់​ចូល​ទៅ​ក្នុង​រឿង​និង​បញ្ហា​គ្រប់សព្វ​បែបយ៉ាង។ ហេតុនេះ​ហើយ​យើង​ត្រូវតែ​ហ្វឹកហាត់​ចិត្ត​របស់​យើង។ ការ​ហ្វឹកហាត់​សមាធិ​នៅ​ក្នុង​ព្រះពុទ្ធសាសនា​ទាំងអស់​គឺ​និយាយ​អំពី​ការ​ហ្វឹកហាត់​ចិត្ត​របស់​ខ្លួនឯង​នេះ​ឯង។»

 

២) «អ្វីៗ​គឺ​គ្រាន់តែ​ទៅ​តាម​សភាព​ពិត​របស់​វា​ប៉ុណ្ណោះ។ ពួកវា​មិន​បាន​ផ្ដល់​ឲ្យ​យើង​នូវ​សេចក្ដីទុក្ខ​នោះ​ឡើយ។ តើ​បន្លា​ដ៏​មុត​ស្រួច​ផ្ដល់​ឲ្យ​យើង​នូវ​សេចក្ដីទុក្ខ​ឬ ? ទេ វា​គ្រាន់តែ​ជា​បន្លា​ប៉ុណ្ណោះ។ វា​មិន​បាន​ផ្ដល់​សេចក្ដីទុក្ខ​ដល់​នរណា​ម្នាក់​នោះ​ឡើយ។ បើ​យើង​ជាន់​ពី​លើ​វា យើង​រងទុក្ខ​មួយ​រំពេច​នោះ។ ហេតុអ្វី​បានជា​យើង​រងទុក្ខ ? ព្រោះ​យើង​ជាន់​ពី​លើ​វា។ ដូច្នេះ​សេចក្ដីទុក្ខ​កើត​ចេញ​មក​ពី​យើង។»

 

៣) «បើ​វា​មិន​គួរ​កើតឡើង នោះ​វា​នឹង​មិន​កើតឡើង​នោះ​ឡើយ។»

 

៤) «មាន​មនុស្ស​ដែល​កើត​មក​ហើយ​ស្លាប់​ទៅវិញ​និង​មិន​ធ្លាប់​មាន​ម្ដង​នោះ​ឡើយ​ដែល​បាន​មាន​សតិ​ដឹង​ពី​ដង្ហើម​របស់​ពួកគេ​ដែល​ចូល​និង​ចេញ​ក្រៅ​រាងកាយ​របស់​ពួកគេ។ នេះ​គឺជា​ចម្ងាយ​​ដែល​ពួកគេ​បាន​រស់នៅ​ឆ្ងាយ​ពី​ខ្លួនឯង។»

 

៥) «ជីវិត​គឺ​មិន​ទៀងទាត់​នោះ​ឡើយ។ ទីណា​ដែល​យើង​គិត​ថា​អ្វីៗ​ទៀងទាត់ ភាព​មិន​ទៀងទាត់​គឺ​កំពុងតែ​ពួន​សម្ងំ​ពី​ក្រោយ។ ការ​មិនមាន​សតិ​ដឹង​គឺជា​ការ​ប្រកាន់ខ្ជាប់​អ្វីៗ​ថា​ទៀងទាត់។ វា​គឺជា​ការ​អោបក្រសោប​នូវ​ភាព​ទៀងទាត់​នៅ​ទីណា​ដែល​មិនមាន​ភាព​ទៀងទាត់​និង​ស្វែងរក​នូវ​ការពិត​នៅ​ក្នុង​អ្វី​ដែល​មិន​ពិត។ ចូរ​ប្រុងប្រយ័ត្ន! ពួកវា​អាច​នឹង​ខាំ​អ្នក​នៅ​ថ្ងៃ​ណាមួយ​ក្នុង​ពេល​អនាគត!»

 

៦) «នៅពេល​បេះដូង​យល់​ពិតប្រាកដ វា​នឹង​ប្រលែង​ចោល​អ្វីៗ​ទាំងអស់។»

 

៧) «អាន​ខ្លួនឯង មិនមែន​សៀវភៅ​នោះ​ទេ។ ការពិត​មិនមែន​​នៅ​ខាងក្រៅ​នោះ​ទេ វា​គ្រាន់តែ​ជា​ការ​ចងចាំ​ប៉ុណ្ណោះ មិនមែន​ជា​បញ្ញា​នោះ​ឡើយ។ ការ​ចងចាំ​ដោយ​មិនមាន​បញ្ញា​ប្រៀប​បាន​ទៅ​នឹង​ដប​បំពង់​ទឹក​ក្ដៅ​ដែល​ទទេ​ដូច្នោះ បើ​អ្នក​មិន​បំពេញ​វា​ទេ វា​នឹង​មិនមាន​ប្រយោជន៍​ឡើយ។»

ដោយ៖ ស្រីពៅ

អត្ថបទទាក់ទង៖ ប្រយោគ​ចំនួន​៩ឃ្លា ដែល​អាច​ឲ្យ​អ្នក​ចាប់ផ្ដើម​ងាកមក​ខាងក្នុង​ដើម្បី​ស្វែងរក​ដំណោះស្រាយ​បញ្ហា

X
5s