គតិចំនួន ១០ឃ្លា ពី Paracelsus ដែលជាគ្រូពេទ្យនិងជាទស្សនវិទូស្វីសមួយរូបនៅក្នុងសម័យកាលចលនាវប្បធម៌និងសិល្បៈរបស់អាល្លឺម៉ង់
ថ្ងៃនេះយើងបានចងក្រងនូវគតិចំនួន ១០ឃ្លា ពី Paracelsus ដែលជាគ្រូពេទ្យ អ្នកអនុវត្តទស្សនវិទូបែបគីមី(alchemist) ទេវវិទូក្រៅក្របខ័ណ្ឌ និងជាទស្សនវិទូជនជាតិស្វីសមួយរូបនៅក្នុងសម័យកាលចលនាវប្បធម៌និងសិល្បៈរបស់អាល្លឺម៉ង់:
១) «គ្រប់អ្វីៗទាំងអស់គឺមានជាតិពុល គ្មានអ្វីមួយដែលមិនមានលក្ខណៈបំពុលនោះឡើយ។ មានតែបរិមាណប៉ុណ្ណោះដែលធ្វើឲ្យអ្វីមួយពុលបាន។»
២) «មនុស្សគឺជាអតិសុខុម ឬជាពិភពលោកតូចមួយ ពីព្រោះគាត់គឺជាសារធាតុចម្រាញ់ចេញពីដួងតារានិងភពនៃលំហទាំងមូល ចេញពីផែនដីនិងធាតុ ដូច្នេះគាត់គឺជាខ្លឹមចម្រាញ់របស់ពួកវា។»
៣) «នៅក្នុងគ្រប់មនុស្សទាំងអស់ គ្រប់សត្វទាំងអស់ បក្សីនិងរុក្ខជាតិ មាននូវដួងតារាដែលជះត្រឡប់ ត្រូវគ្នា ឬក៏ទៅតាមរបៀបណាមួយគឺដូចគ្នាទៅនឹងដួងតារានៅលើលំហអាកាស។»
៤) «កម្រិតដ៏ខ្ពស់បំផុតនៃឱសថគឺជាក្ដីស្រឡាញ់។»
៥) «សិល្បៈទាំងអស់ស្ថិតនៅក្នុងមនុស្ស បើទោះជាមិនមែនទាំងអស់ក៏ដោយដែលស្ដែងចេញមកបានច្បាស់។ ការភ្ញាក់ខ្លួននាំពួកវាចេញមក។ ត្រូវបានបង្រៀនគឺមិនមែនជាអ្វីទាំងអស់។ គ្រប់យ៉ាងគឺស្ថិតនៅក្នុងមនុស្សរង់ចាំឲ្យត្រូវបានភ្ញាក់ដឹងខ្លួន។»
៦) «យើងមិនដឹងព្រោះយើងកំពុងតែខ្ជះខ្ជាយពេលវេលារបស់យើងជាមួយរបស់ដែលនៅខាងក្រៅនិងដែលងាយនឹងទទួលរងការវិនាសហិនហោច ហើយដេកលក់ចំពោះអ្វីដែលពិតប្រាកដនៅខាងក្នុងខ្លួនយើង។»
៧) «សិល្បៈនៃឱសថមានឫសរបស់វានៅក្នុងបេះដូង។»
៨) «បរិមាណត្រឹមត្រូវបែងចែកនូវភាពខុសគ្នារវាងថ្នាំពុលពីឱសថព្យាបាល។»
៩) «ឱសថឈរនៅលើសសរចំនួន៤ ទស្សនវិជ្ជា តារាសាស្ត្រ ទស្សនវិទូបែបគីមី និងក្រមសីលធម៌។»
១០) «ពេលវេលាគឺជាខ្យល់ដែលពោរពេញដោយភាពក្លៀវក្លា ព្រោះគ្រប់ម៉ោងវាបាននាំមកនូវអ្វីថ្មី ប៉ុន្តែតើនរណាដែលអាចវាស់ដង្ហើមដ៏មុតស្រួចរបស់វា អាថ៌កំបាំងរបស់វា និងការរចនារបស់វាបាន ?»
ដោយ៖ ស្រីពៅ
អត្ថបទទាក់ទង៖ សម្ដីដកស្រង់ ៨ឃ្លា របស់អ្នកនិពន្ធបទភ្លេងដ៏ល្បីល្បាញមួយរូបនាសម័យកាលតន្ត្រីក្លាហ្សិកគឺលោក Mozart