ទស្សនចំនួន ៨ ឃ្លា ដែលអាចជំរុញសាច់ដុំខួរក្បាលរបស់អ្នកឲ្យគិត
ខាងក្រោមនេះគឺជាទស្សនចំនួន ៨ឃ្លា ដែលអាចជំរុញសាច់ដុំខួរក្បាលរបស់អ្នកឲ្យគិត:
១) «ពួកយើងសុទ្ធតែជាអ្នកធ្វើដំណើរនៅក្នុងវាលរហោស្ថាននៃពិភពលោកនេះ ហើយអ្វីដែលល្អបំផុតដែលយើងអាចរកឃើញនៅក្នុងដំណើរនេះគឺជាមិត្តភ័ក្ដិដ៏ស្មោះត្រង់មួយ។» Robert Louis Stevenson
២) «អ្វីមួយដែលយើងកំពុងតែរក្សាទុកបានធ្វើឲ្យយើងទន់ខ្សោយ រហូតទាល់តែយើងរកឃើញថាវាគឺជាខ្លួនយើង។» Robert Frost
៣) «ការគិតដែលមានតែភាពឈឺក្តៅ ឬភាបបំពុល ឬភាពអវិជ្ជមាន វាបំផ្លាញរាងកាយមនុស្សជាងជំងឺគ្រុនក្ដៅឬជំងឺដែលជាលិការាងកាយបានចុះខ្សោយទៅទៀត។» Guy de Maupassant
៤) «មនុស្ស៖ តើអ្វីទៅជាមនុស្ស ? ជាអ្វីទាំងអស់និងមិនមែនជាអ្វីទាំងអស់។ តាមរយៈអំណាចនៃការគិត វាអាចចំណាំងផ្លាតនូវអ្វីគ្រប់យ៉ាងដែលវាបានឆ្លងកាត់។ តាមរយៈការចងចាំនិងចំណេះដឹង វាបានក្លាយជាអតិសុខុមលោក ឱបក្រសោបនូវពិភពលោកនៅក្នុងខ្លួនវា។ កញ្ចក់នៃអ្វីៗ កញ្ចក់នៃការពិត។ មនុស្សគ្រប់រូបក្លាយជាចក្រវាលតូចមួយនៅក្នុងចក្រវាល!» Guy de Maupassant
៥) «បើមានរឿងមួយនៅក្នុងជីវិតដែលខ្ញុំបានរៀនអំពីជីវិតនោះគឺ វាតែងតែដើរទៅមុខជានិច្ច។» Robert Frost
៦) «ពន្ធគឺជាការពិន័យសម្រាប់ការធ្វើបានល្អ ការពិន័យគឺជាពន្ធសម្រាប់ការធ្វើមិនបានល្អ។» Mark Twain
៧) «វាមាននូវមន្តស្នេហ៍អំពីអ្វីដែលត្រូវបានគេហាមឃាត់ដែលធ្វើឲ្យវាគួរឲ្យទាក់ទាញហួសពីពាក្យដែលអាចរៀបរាប់បាន។» Mark Twain
៨) «បកស្រាយរឿងកំប្លែងប្រៀបបានដូចជាវះកាត់ពិនិត្យមើលកង្កែបដូច្នោះ អ្នករៀនបានច្រើននៅក្នុងដំណើរការ ប៉ុន្តែចុងក្រោយអ្នកនឹងសម្លាប់វា។» Mark Twain
ដោយ៖ ស្រីពៅ
អត្ថបទទាក់ទង៖ សម្ដីដកស្រង់ចំនួន៩ឃ្លា របស់ម្ចាស់សៀវភៅប្រលោមលោក Kafka on the Shore លោក Haruki Murakami